តារាប្រុស-ស្រីរបស់ខ្មែរជាច្រើនរូបបរិច្ចាគថវិកាចូលរួមទប់ស្កាត់ការរាលដាលជំងឺ Covid-19

0

ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺ Covid-19 ជាបន្តបន្ទាប់នោះ គឺមានសិល្បករ-សិល្បការិនីខ្មែរប្រុស ស្រីជាច្រើនរូបបាននាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់រដ្ឋាភិបាលក្នុងការចូលរួមចំណែកទប់ស្កាត់ ជំងឺ Covid-19 តាមរយៈសមាគមសិល្បករខ្មែរ។

បើយោងតាមការរៀបរាប់របស់លោក ហេង ឡុង ប្រធានមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ នេះ គឺមានតារាសម្តែង ចម្រៀង ប្រុស-ស្រីជាច្រើនបានរួមចំណែកចូលរួមបរិច្ចាគថវិកាជួយទប់ស្កាត់ការរាលដាលជំងឺ Covid-19 ដោយក្នុងនោះរួមមាន៖
១, លោក ហេង ឡុង និង ចន ច័ន្ទលក្ខិណា ១,០០០ដុល្លារ
២, លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ ១,០០០ដុល្លារ
៣, អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ១,០០០ដុល្លារ
៤, អ្នកនាង ពេជ្រ សោភា ១,០០០ដុល្លារ
៥, អ្នកនាង អេនជី និងស្វាមី ១,០០០ដុល្លារ
៦, ឧកញ៉ា ហ៊ួត ជា ១,២៥០ដុល្លារ
៧, កញ្ញា អ៊ឹង អ៊ីលី ១,០១៩ដុល្លារ
៨, អ្នកនាង ម៉ូលីកា និងស្វាមី ១,៥០០ដុល្លារ
៩, លោក ខេមរៈ សិរីមន្ត និងភរិយា ៥០០ដុល្លារ
១០, កញ្ញា ឌួង ហ្សូរីដា ៥០០ដុល្លារ
១១, អ្នកនាង សួស វីសា និងស្វាមី ៥០០ដុល្លារ
១២, លោក ហេរ៉ូ ៥០០ដុល្លារ
១៣, លោក មាន សំអុល ៥០០ដុល្លារ
១៤, លោក ខាន់ ជេមស៍ ៣០០ដុល្លារ
១៥, លោក ឆាយ វីរៈយុទ្ធ និងភរិយា ២៥០ដុល្លារ
១៦, លោក ហេង ពិទូ ២៥០ដុល្លារ
១៧, លោក នី រតនា និងភរិយា ២៥០ដុល្លារ
១៨, នាយ កុយ ១០០ដុល្លារ
១៩, នាយ ក្រឹម និងភរិយា ១០០ដុល្លារ
២០, លោក អៀង ស៊ីធុល ១០០ដុល្លារ
២១, នាយ ពែកមី ១០០ដុល្លារ
២២, លោក ខេម ១០០ដុល្លារ
២៣, កញ្ញា ពៅ លីដា និង ពៅ ពិសិដ្ឋ ១០០ដុល្លារ
២៤, អ្នកនាង ប៉េងប៉ោង និងស្វាមី ១០០ដុល្លារ
២៥, នាយ ចឺម ១០០ដុល្លារ
២៦, កញ្ញា ថន លក្ខិណា ១០០ដុល្លារ
២៧, កញ្ញា មាស សុវណ្ណរតនា ១០០ដុល្លារ
២៨, លោក ប៊ុន ថេង (អាដាម) ១០០ដុល្លារ
២៩, លោក ចាន់ មករា និង អ្នកនាង ដេននី ក្វាន់ ១០០ដុល្លារ
៣០, ហង្ស ម៉ារីនី និងក្រុមគ្រួសារ ១០០ដុល្លារ
៣១, កញ្ញា រតនៈ ពិសី ១០០ដុល្លារ
៣២, កញ្ញា ឈិន សុធារី ១០០ដុល្លារ
៣៣, កញ្ញា សម ម៉ាណា ១០០ដុល្លារ
៣៤, កញ្ញា សុវត្ថិឌី ធារីកា ១០០ដុល្លារ
៣៥, លោក ប៊ុន ស័ក្តិ ១០០ដុល្លារ
៣៦, លោក ជឿន សារិន្ទ និងអ្នកស្រី រ៉េត ចន្រ្ទា ១០០ដុល្លារ
៣៧, លោក ថុង រិទ្ធ និងអ្នកនាង លន់ ចាន់នី ១០០ដុល្លារ
៣៨, លោក អុល សុខុម (ទូរទស្សន៍បាយន្ត) ១០០ដុល្លារ
៣៩, លោក ហុក ឆាយ (តំណាងក្រុមហ៊ុនVIDVIE) ១០០ដុល្លារ
៤០, លោក ម៉ៃ សុគន្ធ ៦១ដុល្លារ
៤១, លោក យ៉ែម សំអូន ៥០ដុល្លារ
៤២, លោក សែម សង្វាត ៥០ដុល្លារ
៤៣, លោក ជា វណ្ណារិទ្ធ និងភរិយា ៥០ដុល្លារ
៤៤, អ្នកនាង ទូច ស្រីលក្ខ ៥០ដុល្លារ
៤៥, អ្នកនាង អ៊ុន អាលីយ៉ា និងស្វាមី ៥០ដុល្លារ
៤៦, លោក K01 ៥០ដុល្លារ
៤៧, កញ្ញា ញ៉ែម វណ្ណស៊ី (ស៊ីស៊ី) ៣០ដុល្លារ
៤៨, កញ្ញា ចំរើន ចរិយា ២៥ដុល្លារ
៤៩, លោក ជុន សុធី និងភរិយា ២៥ដុល្លារ
៥០, កញ្ញា ខៀវ ដាឡិច ២៥ដុល្លារ
៥១, លោក ចាន់ មករា ២០ដុល្លារ
៥២, កញ្ញា ច័ន្ទ កាន់ ២០ដុល្លារ
៥៣, លោក រឿង បូរ៉ា (ទិន) ២០ដុល្លារ
៥៤, អ្នកនាង សាក់ សាកេតមយូរ៉ា ២០ដុល្លារ
៥៥, អ្នកនាង យិន ស្រីពៅ ១០ដុល្លារ
៥៦ លោក គីសាន់ រ៉ៃយ៉ា ១០ដុល្លារ
៥៧, កញ្ញា ស្រីពេជ្រ ១០ដុល្លារ
៥៨, លោក ស៊ី វុត្ថា ១០ដុល្លារ
៥៩, លោក សាត រិទ្ធ ១០ដុល្លារ
៦០, កញ្ញា សម សុជាតា ១០ដុល្លារ

សូមបញ្ជាក់ថា គិតរហូតម៉ោង ១០ ព្រឹកថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៨៦ ករណីហើយ ។ នេះបើតាមទំព័រហ្វេសផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៕