Grace Kanklao ចេញបទចម្រៀងថ្មីទាក់ទងនឹង ជំងឺកូវីដ-១៩ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង (Video Inside)

0

ថៃ៖ ខណៈដែលប្រទេសថៃកំពុងកើនឡើងនៃ អ្នកឆ្លងជំងឺកូវីដ-១៩ និងបម្រុងដាក់ប្រទេសខ្លួនក្នុងការប្រកាសអាសន្ន ស្រាប់តែតារាចម្រៀងយុវវ័យនាង Grace Kanklao បានចេញបទចម្រៀងថ្មីមួយបទទាក់ទងនឹងវីរុសកូវីដ-១៩ ដោយមានចំណងជើងថា «พักก่อน COVID 19» ។

នៅក្នុងបទចម្រៀងមួយបទនេះ ថ្វីបើមានសាច់ភ្លេងបែប Hip Hop យ៉ាងណាក៏ដោយតែមានអត្ថន័យអប់រំល្អ ក៏ដូចជាសារជូនដល់ប្រជាពលរដ្ឋឲ្យចេះបង្ការការឆ្លងជំងឺកូវីដ-១៩ ដោយសម្រាកនៅផ្ទះ កុំចេញក្រៅ ព្រមទាំង អនា័យខ្លួនប្រាណឲ្យបានល្អផងដែរ ។

សូមបញ្ជាក់ថា បទចម្រៀង «พักก่อน COVID 19» នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ជាពិសេសពលរដ្ឋថៃតែម្ដង ដោយគិតចាប់តាំងពីថ្ងៃបង្ហោះលើ Youtue កាលពីថ្អៃទី ២២ ខែមីនា ដល់ពេលនេះ គឺមានអ្នកចូលទស្សនារហូតដល់លើសពី ៥០ម៉ឺននាក់ហើយ ៕
ប្រភព៖ khaosod