អ្នកនាង ខ្ញុង សម្ញែងខ្សែកពេជ្រ សា្វមីទិញជូនជាកាដូរផ្គាប់ចិត្ត

តារាកំប្លែងស្រីឈានមុខ ជ្រកក្រោយក្រុមកំប្លែង នាយ ពាក់មី គឺអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង កំពុងតែកាក់កបខ្លាំងណាស់ទាំងក្នុងវិស័យសិល្បះ និងមុខរបររកស៊ីផ្ទាល់ខ្លួន ដូចជាកាត់សក់នៅមង្គលការជាដើម ហើយចំណែកឯជីវិតគូស្នេហាជាមួយដៃគូការងារគឺ នាយ កៃដវិញ កាន់តែមានភាពផ្អែមល្ហែម។

ជាក់ស្ដែង ដូចជាកាលពីពេលព្រឹកនេះជាដើម ដោយគ្រាន់តែដឹងថាតារាកំប្លែង អ្នកនាង ខ្ញុង ចង់បានខ្សែ.កពេជ្រភ្លាម លោក កៃដ ដែលជាសា្វមី ក៏បានជូនទៅទិញជាកាដូដល់រូបនាងភ្លែតតែម្ដង ដោយក្នុងនោះដែរ បានធ្វើឲ្យមហាជនមួយចំនួន បានសរសើរ និងជាពិសេសថែមទាំង លួចច្រណែននឹងខ្ញុងមិនតិចទេ ដែលមានស្វាមីទាំងស្រលាញ់ថ្នាក់ថ្នម និងតែងតែព្យាយាមផ្ដល់នូវអ្វីដែលនាងត្រូវការជានិច្ច ថែមទៀតផង៕