ស្អាត​ហើយ​ចិត្ត​ល្អ​ទៀត​! សុខ ពិសី ចូលរួម​បរិច្ចាគ​ថវិកា ​២០០០ដុល្លារ​ ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​ កូវីដ១៩

0

ភ្នំពេញ៖ តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​សាន់ដេ​ កញ្ញា សុខ ពិសី ដើម្បី​ចូលរួម​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺCovid-19ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ពេល​នេះ​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​ ២០០០ដុល្លារ​ ជាមួយ​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​។

បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក ហេង ឡុង បាន​លើ​ឡើង​ថា​រូប​សម្បត្តិ​ស្អាត​ ច្រៀង​ពីរោះ​ ចិត្ត​មនុស្ស​ធម៌ ស្រលាញ់​គាត់​អត់​?​ សូម​គោរព​អរគុណ​ដល់​តារា​ចម្រៀង​ កញ្ញា សុខ ពិសី ដែល​បានបរិច្ចាគទឹកប្រាក់២ពាន់ដុល្លារដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩ តប​តាម​ការ​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជាមួយ​គ្នា​នឹង​ការ​លើក​ឡើង​របស់​លោក ហេង ឡុង ថា​សាមី​ខ្លួន​កញ្ញា សុខ ពិសី ក៏​បាន​ប្រកាស​ដែរ​ថា​ជីវិត​មនុស្ស​មើល​មិន​ឃើញ​ទេ បើ​ដង្ហើម​នៅ​ដក​ខំ​តែ​សាង​អំពើ​ល្អ​ទៅ!សូម​ជូន​បុណ្យ​ដែល​នាង​ខ្ញុំ​ធ្វើ​ទៅ​កាន់​បងប្អូន​ប្រជាជន​ខ្មែរ​អោយ​ជួប​តែ​សេចក្ដី​សុខ​និង​ផុត​ទុក្ខ​ផុត​ភ័យ​គ្រប់​ក្រុម​គ្រួសារ​។នាង​បន្ត​ថា​ពេលវេលា​នេះ​គឺ​មិនមែន​ជា​ការ​ប្រកួត​ប្រជែង​គ្នា​នោះ​ទេ​។

តារា​ចម្រៀង​មាន​មន្ត​ស្នេហ៍​ កញ្ញា សុខ ពិសី បញ្ជាក់​ទៀត​ថា​ពេល​វេលា​នេះ​ហើយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវតែ​មាន​តួនាទី​រួមចិត្ត​រួម​កាយ​តែមួយ​ដើម្បី​ប្រជាជាតិ​យើង​។តាមរយៈ​នេះ​មាន​ទស្សនិកជន​ជា​ច្រើន​បាន​បង្ហាញ​ការ​គាំទ្រ​និង​លើក​សរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អរ​បស់​តារា​ចម្រៀង​កញ្ញា សុខ ពិសី ដែល​បាន​បរិច្ចាគ​ថវិកា​ចូលរួម​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​កូវីដ១៩​ ដែល​កំពុងមានរីករាលដាលនៅប្រទេសកម្ពុជា៕