នាយ កំប៉ោយ ទទួលមរណភាពមុននេះបន្តិចដោយសាជំងឺក្រខូចក្រលៀនធ្ងន់ធ្ងរ

0

ភ្នំពេញ៖បន្ទាប់ពីធ្លាក់ខ្លួនឈឺមានរយៈពេលជាច្រើនខែកន្លងទៅនោះតារាកំប្លែងវ័យក្មេងនាយ កំប៉ោយ នៅរសៀលថ្ងៃទី២៥ ខែមីនាឆ្នាំ២០២០នេះបានទទួលមរណភាពហើយដោយសារជំងឺក្រលៀនធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះជីវិតបានឡើយ។នេះបើតាមការបញ្ជាក់ពីលោក ហេង ឡុង ។

ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បានបង្ហោះសារចូលរួមរំលែកទុក្ខដូច្នេះថាចូលរួមរំលែកទុក្ខតារាកំប្លែងនាយ កំប៉ោយ បានស្លាប់ហើយនៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២០មុននេះបន្តិច។នាពេលកន្លងមកសមាគមមិត្តសិល្បៈស័គ្រ្មចិត្តជួយសង្គមបានឧបត្ថម្ភ«មូលនិធិសិល្បករចាស់ជរា» ជាថវិការនិងអង្ករជារៀងរាល់ខែ រយៈពេល៦ខែមកហើយ ជូននាយ កំប៉ោយ ដែលគាត់មានជំងឺខូចក្រលៀនសងខាង ។

តាមរយៈដំណឹងនៃការទទួលមរណភាពរបស់តារាកំប្លែងនាយ កំប៉ោយ ខាងលើនេះភ្លាមៗនោះបានធ្វើឲ្យមហាជននិងមិត្តភក្តិអ្នកសិល្បៈរួមអាជីពជាច្រើនបានសម្តែងការសោកស្តាយចំពោះមរណភាពដ៏ក្រៀមក្រំពីសំណាក់តារាកំប្លែងវ័យក្មេងនាយ កំប៉ោយ ។មិនតែប៉ុណ្ណោះក៏មានការផ្ញើសារចូករួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសាររបស់នាយ កំប៉ោយ ផងដែរ។

ជាមួយគ្នានេះដែរនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះSaren Khat ក៏បានសរសេរបង្ហោះសាររៀបរាប់ភ្ជាប់ជាមួយរូបភាពតារាកំប្លែងនាយ កំប៉ោយដោយខ្លីដូច្នេះថាចូលរួមរំលែកទុក្ខផង កំប៉ោយ ខូចហើយ។សូមរម្លឹកថាតារាកំប្លែងនាយ កំប៉ោយ គ្រាដែលនៅមានជីវិតគឺតារាកំប្លែងរូបនេះបានសាងកេរ្តិ៍ឈ្មោះនិងប្រជាប្រិយភាពច្រើនគួសមនៅលើវិថីសិល្បៈប៉ុន្តែដោយសារបញ្ហាជំងឺក្រលៀនធ្ងន់ធ្ងរនាយក៏បានបាត់បង់សមត្ថភាពសម្តែងនារយៈពេលចុងក្រោយនេះ៕