ឃើញសុភាពៗតែនៅក្នុងរឿង ដល់ពេលនៅខាងក្រៅ Taew រាំសាហាវ និងស៊ិចស៊ីញាក់សាច់

0

ថៃ៖ ខណៈដែលមានពេលវេលាច្រើនសម្រាកនៅផ្ទះ ដោយសារតែផ្ទុះការរីករាលដាលនៃវីរុសកូវីដ-១៩ តារាសម្ដែងជួរមុខ Nathaphon Temirak ហៅ Taew តែងតែបង្ហាញសកម្មភាពហាត់ប្រាណ នៅលើគណនី Instagram ជាញឹកញាប់ជំនួសឲ្យរូបថតផ្អែមល្ហែមជាមួយគូស្នេហ៍ ខុសពីតារាផ្សេងៗ ។

តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះ តួឯកស្រីក្នុងរឿង «ព្រះម៉ែនាគី» ខាងលើ ដែលធ្លាប់តែសម្ដែងជាតួអង្គស្លូតបូត សុភាពរាបសារ ស្រាប់តែបង្ហាញក្បាច់រាំ បែបកន្ត្រាក់អារម្មណ៍ មិនតែប៉ុណ្ណោះសូម្បីតែសម្លៀកបំពាក់ទៀតសោត ក៏បង្ហាញនូវភាពសិចស៊ី ស៊ីអារម្មណ៍ផងដែរ ។ ជាមួយគ្នានេះដែរ គេបានឃើញមិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្ររបស់នាង ជាច្រើននាក់ បានចូលទៅស Comment សម្ដែងនូវក្ដីភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ។
ចង់ដឹងថា Taew រាំឡូយ និងសិចស៊ីប៉ុណ្ណា សូមទស្សនាការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖