ទីបំផុតបវរកញ្ញា Miss Grand តំណាងប្រទេសកម្ពុជា ឈ្នះហើយទទួលបានលេខមួយក្នុងវគ្គឈុតតំណាងជាតិ

ការប្រកួតជ្រើសរើសឆុតតំណាងជាតិដែលល្អស្អាតជាងគេត្រូវបានបញ្ចប់ហើយនៅវេលាម៉ោង ៥ល្ងាចមិញនេះ ហើយការបូកសរុបទើបតែប្រកាសលទ្ធផលជាផ្លូវការនៅវេលាម៉ោង ១០ និង ៣០នាទីយប់នេះ ហើយលទ្ធផលគួរអោយសប្បាយចិត្តមែនទែនគឺបវរកញ្ញា កម្ពុជា ទទួលបានលេខមួយនៅវគ្គជ្រើសរើស ២០នាក់ ចុងក្រោយនេះ។

គួរបញ្ជាក់ផងថា វគ្គក្រោយនឹងត្រូវអោយបងប្អូនជួយបោះឆ្នោតម្តងទៀត ដែលត្រូវជ្រើសរើសចំនួន ១០នបេក្ខភាព ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះ ៥នាក់ ត្រូវរើសដោយគណៈកម្មការ និង ៥នាក់ ទៀតនឹងត្រូវជ្រើសរើសតាមការ like និង share ដូចវគ្គនេះដែរ។ ខាងក្រោមនេះជាលទ្ធផលដែលទទួលបានពីការបោះឆ្នោតតាមរយៈការ Like និង Share៖

Miss Grand Cambodia
Miss Grand Vietnam
Miss Grand Haiti
Miss Grand Indonesia
Miss Grand Mexico
Miss Grand Paraguay
Miss Grand Peru
Miss Grand Philippines
Miss Grand India
Miss Grand Myanmar