
តាមរយៈគេហទំព័រកម្សាន្ដ TVpool បានចេញផ្សាយថ្មីៗនេះ ឱ្យដឹងថា ស្នាមសាក់ ជារឿងសំខាន់របស់ជីវិតអ្នកនិយមបង្អួតសម្រស់នៅលើដងខ្លួន ដែលវាបានបង្ហាញភាពទាក់ទាញ និងភាពស្រៀវស្រាវ ហើយស្នាមសាក់នេះទៀតសោត ក៏កើតមានតាំងពីសម័យបុរាណកាលមកផងដែរ។ ពីបុរាណមានតែស្នាក់សាក់យន្ដ គាថា មន្ដ សម្រាប់ការពារខ្លួន តែបច្ចុប្បន្ននេះ ស្នាមសាក់ជាច្រើន បានរំលេចចេញនូវរូបភាពសិល្បៈគំនូររស់រវើកនៅលើស្បែករបស់មនុស្សទៅវិញ។
យ៉ាងណាមិញ មិនមែនមានតែតារាប្រុសស្រុកថៃទេ ដែលមានចាក់សាក់នៅលើដងខ្លួន នៅក្នុងនោះក៏បានតារាស្រីៗជាច្រើនដួងផងដែរ បានបញ្ចេញស្នាមស្នាក់នៅលើដងខ្លួនយ៉ាងសិចស៊ី និងគួរចាប់អារម្មណ៍។ ចង់ដឹងមានតារាណាខ្លះ សូមទស្សនារូបភាពខាងក្រោមនេះ ៖