ធ្មេចបើកៗ!! ថ្ងៃនេះគម្រប់ខួប ១ ឆ្នាំ នៃការស្លាប់ សាន ស្រីឡៃ ខណៈគ្រួសាររៀបចំពិធីបុណ្យឧទ្ទិសកុសលយ៉ាងស្ងប់ស្ងាត់

តារាចម្រៀង សាន ស្រី​ឡៃ បានទទួល​មរណភាព​អស់​មួយរយៈ​ធំ​មកហើយ ដោយពេល​នេះ​ពិធី​រំឭក​ខួប ១ ឆ្នាំ របស់​នាង​ក៏បាន​ចូលមក​ដល់​ដែរ ពោលគឺ​នៅ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៨ នេះ ដែល​ក្រុមគ្រួសារ​នាង​បានរៀបចំ​ធ្វើ​ពិធី​បង្សុកូល​បន្តិចបន្តួច​នៅ​គេហដ្ឋាន ក្នុងភូមិ​សែន​សុខ​ទី ១ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

រំឭក​ដល់​មរណភាព​របស់​តារាចម្រៀង សាន ស្រី​ឡៃ ដែល​ប្រិយមិត្ត​ស្គាល់​ជា​អតីត​បេក្ខភាព​ឆ្នើម​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី ២ បន្តិច ដោយ​មរណភាព​របស់​តារាចម្រៀង​រូបនេះ​បានធ្វើឱ្យ​កក្រើក​ល្បី​ពេញ​ស្រុក​ខ្មែរ ក្រោយ​ភ្លើង​ប្រចណ្ឌ​ពី​បុរស​ជា​ស្វាមី​ជា​ជនបង្ក ។ តារាចម្រៀង សាន ស្រី​ឡៃ បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម ក្រោម​ស្នាដៃ​ប្តី​របស់ខ្លួន​ដែល​បាន​បាញ់សម្លាប់​ចំនួន ៣ គ្រាប់ កាលពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅ នា​វេលា​ម៉ោង​ប្រមាណ ៤ រសៀល នៅ​ចំណុច​ហាង​កែ​សម្ផស្ស​មួយកន្លែង ក្បែរ​ស្ថានីយ៍ទូរទស្សន៍​អប្សរា៕