ម៉ៃ សុគន្ធ ចេញមុខពន្លះបុរសម្នាក់រិះគន់ Miss Grand Cambodia

ស្របពេលប្រជាពលរដ្ឋខ្មែរកំពុងតែសប្បាយរីករាយជាមួយលទ្ធផលមួយនេះ ស្រាប់តែមានយុវជនម្នាក់បានបង្ហោះវីដេអូបង្ហាញអារម្មណ៍មិនសប្បាយចិត្តនឹងលទ្ធផល ដែលខ្មែរយើងខំប្រឹងរួមដៃគ្នា ដើម្បីជួយអោយ បវរកញ្ញាកម្ពុជា ឈ្នះឈុតតំណាងជាតិដែលស្អាតល្អដាច់គេទៅវិញ រហូតនិយាយថាចង់យកក្បាលដាក់ចូលចានបង្គន់ទៅវិញ។

ស្រាប់តែតារាកំពូលមហាទើសលោក ម៉ៃ សុគន្ធ បានចេញមុខដើម្បីប្រដៅដល់យុវជនម្នាក់នោះភ្លាមៗតែម្តង ដោយបាននិយាយថា៖ ខឹងអាភ្លាវ Tavan នេះឡើងចង់ឈឺភ្នែកហើយមើលវីដេអូវាហើយចង់ជូនកាដូស្បែកជើងពីរគូដាក់ក្នុងកញ្ចប់មាត់វា បើមិនជួយចែវជួយចូកទេ កុំយកជើងរាលទឹកណា អាភ្លាវផ្លោក ពី(ខ្ញុំចេញវីដេអូនេះក្នុងនាមខ្ញុំជាខ្មែរមិនមែនចេញមកកាងរឺទាមទារចំណាប់អារម្មណ៍ពី Miss Grandទេណា) ៕