
នៅមុននេះបន្តិចអ្នកនយោបាយវ័យក្មេង កញ្ញា ធី សុវណ្ណថា បានបង្ហោះសារព្រមានប្តឹងលោក ចំប៉ីខ្មៅ ក្រោយពីបានធ្វើការប្រមាថឈុត “ទេពីស្រីសួគ៌ឦសានបុរៈ”។
យ៉ាងណាមិញកញ្ញា ធី សុវណ្ណថា បានទុកពេលឲ្យចំប៉ីខ្មៅ ចេញមុខសុំទោសជាសាធារណៈ និងលុបវីដេអូប្រមាថនោះចេញ ក្នុងរយៈពេល២៤ម៉ោង ក្នុងករណី ចំប៉ីខ្មៅ មិនចេញមុខសុំទោសជាសាធារណៈទេនោះ កញ្ញា ធី សុវណ្ណថា នឹងចាត់ការប្តឹង ចំប៉ីខ្មៅ តាមនីតិវិធី។
ធី សុវណ្ណថា បានសរសេរថា “សារព្រមាន ២៤ម៉ោង ករណីប្រមាថឈុត “ទេពីស្រីសួគ៌ឦសានបុរៈ” សូមព្រមានលោក Heng Yin (ចំប៉ីខ្មៅ) ដែលបានប្រមាថលើពាក្យ “ឦសានបុរៈ”។ ឦសានបុរៈ ជាពាក្យតំណាង ឈុតវប្បធម៌ជាតិខ្មែរ ជាឈ្មោះទីក្រុងបុរាណខ្មែរ និងជាឈ្មោះនៃអតីត ព្រះមហាក្សត្រខ្មែរ “ព្រះបាទឦសានវរ្ម័ន ទី១” នៅសតវត្ស ទី៦-៧ នៃប្រវត្តសាស្ត្រខ្មែរ។ យោងតាម Video Live និង Post របស់លោក ពីម្សិលមិញបានថា “ឦសានបុរៈ ឈុតគ្មានអត្តសញ្ញាណជាតិ” និងបានភ្ជាប់ដោយរូប សើបចំអក ជាច្រើន។ ទង្វើលោកនេះជាការប្រមាថ បរិហាកេរ្ត៍លើសម្បត្តិ៍វប្បធម៌ជាតិខ្មែរ និងជាកាបការប្រមាថលើឈ្មោះអតីតព្រះមហាក្សត្រខ្មែរ។ នាងខ្ញុំ ផ្តល់ឱកាសឲ្យលោក ២៤ម៉ោង ដើម្បីទទួលកំហុស “លុបការផុសប្រមាថ” និងសុំទោសជនជាតិខ្មែរ ជាបន្ទាន់។ បើលោកនៅតែបំពាន ខ្ញុំនឹងសិក្សានិតិវិធីច្បាប់ប្តឹងលោក ពីបទបរិហាកេរ្តិ៍ និងបទប្រមាថអតីតព្រះមហាក្សត្រ ទៅក្រសួងព្រះបរមរាជវាំងក្រសួងវប្បធម៌ វិចិត្យសិល្ប: សាលាដំបូងភ្នំពេញ និងអភិបាលខេត្តកំពង់ធំ។ នាងខ្ញុំ ក៏បានឃើញមានការប្រមាថ លើសម្បត្តិវប្បធម៌ខ្មែរ ពីជនជាតិបរទេសខ្លះ នាងខ្ញុំ កំពុងសិក្សានិតិវិធី ច្បាប់អន្តរជាតិបណ្តាសារ “ជនណាបំផ្លាញ គ្លោញ តម្រងតេញព្រះអាទិត្យ (សម្បត្តិវប្បធម៌ជាតិខ្មែរ) ជននោះនឹងវិនាសអន្តរាយ”។ នេះជាបណ្តាសារ ចាទុកជាប់សិលាចារិកប្រាសាទ ត្រពាំងរពាក់ នៃក្រុមប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ត្រូវបានបោះពុម្ភ និងផ្សាយ ដោយរដ្ឋបាលខេត្តកំពង់ធំ ។ ពីនាងខ្ញុំ ធី សុវណ្ណថា”។