
ក្រោមការដឹកនាំដោយលោក Remy Hou ដែលជាអ្នកច្នៃម៉ូត បាននាំយកនូវឈុតសម្លៀកបំពាក់ រឿងលម្អប្រមាណជាច្រើនឈុត ជាផលិតផលច្នៃចេញពីសូត្រខ្មែរ ដើម្បីយកទៅដើរបង្ហាញនៅក្នុងរដ្ឋតិចសាស់ ដែលមានការចូលរួមពីសំណាក់អ្នកបង្ហាញម៉ូត និងអ្នកច្នៃម៉ូតមកពី ៥ប្រទេសចូលរួមមានប្រទេសឥណ្ឌា ឌូបៃ ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងកម្ពុជា។
ពិសេសគឺកូនខ្មែរកាត់បារាំងកញ្ញា Marianne Clais ហៅ ម៉ាយ៉ា ដែលមានវ័យត្រឹមតែ ១៦ឆ្នាំ បានដើរបង្ហាញនូវឈុតប្រពៃណីរបស់ខ្មែរ ដែលមានមកុដអប្សរា ច្នៃលាយជាមួយនឹងរ៉ូបរាត្រីបែបទំនើប ធ្វើឲ្យមហាជនជាច្រើនបានសម្តែងការកោតសរសើរជាខ្លាំងចំពោះលោក Remy Hou បានចំណាយទាំងពេលវេលា និងថវិកា ដើម្បីកែច្នៃឈុតដែលមានសោភ័ណភាព និងភាពទាក់ទាញបែបនេះ៕