អ៊ឹម ជីវ៉ា ចំណាយលុយចំណេញពីការលក់ត្រីងៀតទិញអាហារចែកជូនប្រជាពលរដ្ឋខ្វះខាត ៣០០នាក់

ភ្នំពេញ៖ លោក អ៊ឹម ជីវ៉ា សម្រេច បរិច្ចាគ ចំណេញ​ពី​ការ​លក់ ត្រីងៀត​ទិញអាហារ​និង​ភេសជ្ជៈ​ចែក​ជូន​ដល់ ប្រជាពលរដ្ឋ ជួបការ​ខ្វះខាត​ប្រមាណ​ជាង​៣០០នាក់ ខណៈជំងឺកូវីត​១៩ ​កំពុង​កើត​មាន​នៅ​ប្រទេស​កម្ពុជា។លើស​ពីនេះ​លោក​ក៏ប្រកាស​នាំ​យក​អំណោយ ឮ​ចក​ជូន​​កុមារ​កំព្រា​កំពុង​ជួប​ការ ខ្វះខាត​ប្រមាណ​១០០​នាក់​នៅ​អង្គការ​ឈូករ័ត្ន​ផង​ដែរ​។

តាម​ការ​បញ្ជាក់​ពី​លោក​ អ៊ឹម ជីវ៉ា បាន​រៀបរាប់​ថា​លុយ​ចំណេញ​បន្តិចបន្តួច​ដែល​បាន​មក​ពី​ការ​លក់​ត្រីងៀត​ ខ្ញុំ​បាន​យក​ទៅ​ចែករំលែក​ជួយ​ដល់​បងប្អូន​ៗ​អ្នក​ជួបការខ្វះខាតចំនួន៣០០នាក់នៅតាមផ្លូវនានាមានដូចជា៖បាយ​កញ្ចប់​ នំបុ័ង ម៉ាស់ ទឹកសុទ្ធ ទឹកនឹងក្រូច ជាដើម។នេះ​ជា​ទឹកចិត្ត​បន្តិចបន្តួច​ក្នុង​ការ​ចូល​រួមចំណែក​ជួយ​សង្គម​គ្រា​ដែល​កំពុង​ជួប​បញ្ហា​ជម្ងឺ​ដ៏​កាច​សាហាវ​កូវីដ១៩។

តារា​ប្រុស​លោក អ៊ឹម ជីវ៉ា និយាយទៀតថាជំងឺ COVID19​ ពិត​ជា​សាហាវ​ណាស់​តែ​ការ​បាក់ទឹកចិត្ត​ភាព​ភ័យ​ខ្លាច​ការ​រើសអើង​គ្នា​គឺ​សាហាវ​ជាង​ជំងឺ​នេះ​ទៀត ខ្ញុំ​ធ្វើ​បុណ្យទាន​ទៅតាមស្មត្ថភាពរបស់ខ្ញុំ ការធ្វើបុណ្យ​ទៀន​មិន​មែន​ជាការប្រកួតប្រជែងឬអួតអាងយកល្បីឬយកមុខឡើយ អ្នក​ណាធ្វើបានប៉ុណ្ណានោះគឺជា​សទ្ធា​បុណ្យ​របស់គេ ។

បន្ថែមពី​នេះលោក​នៅរសៀល​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០លោកនិងចុះទៅចែកអំណោយជូន​ក្មេងៗ​កុមារ​កំព្រាដែ​លកំពុងជួបការ​ខ្វះខាតនិងត្រូវការជំនួយបន្ទាន់មានប្រមាណ១០០នាក់នៅអង្គការឈូករ័ត្នផងដែរ។ជាមួយគ្នានឹងការប្រកាសរបស់តារាប្រុសលោក អ៊ឹម ជីវ៉ា ខាងលើនេះបានធ្វើឲ្យមហាជនជា​ច្រើនសម្តែងការ​គាំទ្រនិងលើកសរសើរទឹកចិត្តដែលចេះចែករំលែកក្តីស្រលាញ់ក្នុងនាមខ្មែរជួយខ្មែរ៕