
តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង បើទោះបីជាអ្នកនាងបានប្រឡូកក្នុងវិថីសិល្បះយូរឆ្នាំ និងមានវ័យជ្រេបន្តិចហើយក្តី។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង ពេជ្រ សោភា កាន់តែមានភាពមមាញឹកក្នុងការងារសិល្បះច្រើន និងមានទីផ្សារខ្ពស់ទៀតផង។
ដោយឡែក កាលពីម្សិលមិញនេះ អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យមហាជនមានការព្រួយបារម្មណ៍ជាខ្លាំង បន្ទាប់ពីអ្នកនាងបានបង្ហោះរូបភាពមួយចំនួន ស្ថិតនៅក្នុងមន្ទីរពេទ្យមួយកន្លែង និងកំពុងអោយលោកគ្រូពេទ្យមើលយ៉ាងល្អិតល្អន់ ពីព្រោះពេលនេះអ្នកនាងកំពុងមានជំងឺច្រមុះ ហើយឈឺបែបធ្ងន់ធ្ងរទៀតផង ក្រោយមកមហាជនបានជូនពរអ្នកនាងឲ្យឆាប់ជាសះស្បើយពីជំងឺមួយនេះ៕