ឆៃ លីដាឡែន ផ្ទុះប្រតិកម្មក្រោយឃើញវីដេអូគេបង្ខំក្មេងស្រីៗផឹកស្រា

ភ្នំពេញ៖អ្នកមេម៉ាយចាយរាង ឆៃ លីដាឡែន បានផ្ទុះប្រតិកម្មនិងរិះគន់ដោយមិនសំចៃមាត់បន្ទាប់ពីទស្សនាវីដេអូបង្ហាញពីសកម្មភាពក្មេងស្រីៗមិនទាន់គ្រប់អាយុផឹកស្រាខណៈដែលនាងចាត់ទុកថាទង្វើរនេះជារឿងមួយដែលគួរឲ្យស្អប់ខ្ពើមបំផុតចំពោះបុគ្គលមួយចំនួនជាអាណាព្យាបាលដែលបានបង្ខំក្មេងឲ្យចេះផឹកគ្រឿស្រវឹងដូច្នេះ។
ការរិះគន់របស់តារាចម្រៀងអ្នកនាង ឆៃ លីដាឡែន នេះបានធ្វើឡើងស្របពេលដែលមានការបង្ហោះចែករំលែកនូវវីដេអូសកម្មភាពក្មេងស្រីៗផឹកស្រាដែលជាការបង្ខិតបង្ខំពីសំណាក់បុគ្គលមួយចំនួន។អ្នកនាង ឆៃ លីដាឡែន បានបញ្ជេញកំហឹងថាអានរកបង្រៀនក្មេងចេះផឹកតាំងពីក្មេង ហើយអញ្ចឹងថតវិដេអូបង្ហោះទៀតស្មានថាគេសរសើរ ចរឹកថោក ក្មេងប្រុសខ្ញុំមិនថាទេ តែនេះក្មេងស្រីទៀត។

តាមរយៈការរិះគន់របស់តារាស្រីអ្នកនាង ឆៃ លីដាឡែន ខាងលើនេះក៏មានទស្សនៈពីមហាជននឹងអ្នកគាំទ្រមួយចំនួនធំបានសម្តែងការមិនពេញចិត្តនឹងផ្ទុះការរិះគន់ស្រដៀងគ្នាជាមួយ ឆៃ លីដាឡែន ផងដែរខណៈមានខ្លះបានលើកឡើងថាចាស់ៗអើយ ជាឪពុកម្តាយគេ មិនជំរុញកូនអោយខំប្រឹងរៀន បែរជាបង្ខំអោយរៀនផឹកស្រាទៅវិញ តើអនាគតទំពាំងទាំងអស់នេះនឹងទៅជាយ៉ាងណា?។

ទោះបីជាយ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងទេថាសកម្មភាពរបស់ក្មេងស្រីៗដែលត្រូវបានគេបង្ខំឲ្យផឹកស្រានេះកើតឡើងនៅខេត្តណានោះទេពោលគឺដឹងត្រឹមថាករណីនេះបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ៕