កម្រណាស់ឃើញណាស់ ម្ដងនេះ Taew បង្ហាញក្បាច់រាំ និងស្លៀកពាក់ កាន់តែសិចស៊ី (Video Inside)

ថៃ៖ ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់រួចមកហើយថា ក្នុងកាលៈទេសៈដ៏តានតឹងនៃការផ្ទុះរីករាលដាលនៃវីរុសកូវីដ-១៩ នេះ ថៃបានបិទប្រទេសរបស់ខ្លួនមួយរយៈ ដើម្បីទប់ស្កាត់នៃការឆ្លងវីរុសនេះ ដូច្នេះហើយ ពលរដ្ឋថៃមួយចំនួនធំ បានរក្សាខ្លួននៅក្នុងផ្ទះ មិនហ៊ានចេញក្រៅឡើយ ។

ដូចគ្នានេះ តារាស្រី Natapohn Tameeruks ហៅ Taew ក៏បានអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល គឺរក្សាខ្លួននៅក្នុងផ្ទះ ដូចគ្នាទៅនឹងពលរដ្ឋឯទៀតដែរ ។ ដោយសារតែនៅក្នុងផ្ទះប្រហែលជាអផ្សុកខ្លាំងពេក ទើបគេឃើញតារាស្រីរូបនេះ តែងតែបង្ហោះវីដេអូឃ្លីបបង្ហាញពីសកម្មភាពរបស់នាងដូចជាហាត់ប្រាណ ជាពិសេសគឺរាំ នៅលើគណនី Instagram របស់នាង តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះ Taew បានបង្ហោះវីដេអូឃ្លីបរាំ ប្លែកពីរាល់ៗដង គឺម្ដងនេះនាងបញ្ចេញក្បាច់រាំបែបសិចស៊ី ស៊ីអារម្មណ៍ ហើយចំពោះសម្លៀកបំពាក់ទៀតសោត គឺសិចស៊ីខ្លាំង ដែលអ្នកគាំទ្ររបស់នាង ស្ទើរតែមិនដែលធ្លាប់ឃើញនាងស្លៀកកាលពីមុនមកឡើយ ។

ទាក់ទងជាមួយសកម្មភាពខាងលើនេះ គេឃើញមានទស្សនិក និងមិត្តភក្ដិ របស់ Taew បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះនេះជាសកម្មភាពដ៏កម្រមួយរបស់ តារាស្រីដែលនិយមសម្ដែងជាតួអង្គសុភាពរាបសារ ៕
ប្រភភព៖ khaosod