
រឿងដែលកំពុងតែកក្រើកពេញបណ្តាញសង្គមមួយនេះ គឺកាន់ក្តៅគគុកហើយ បន្ទាប់ពីកញ្ញាធី សុវណ្ណថា បានព្រមានទៅលើចំប៉ីខ្មៅ ដោយទុករយះពេលអោយ ២៤ម៉ោងដើម្បីធ្វើការសុំទោសជាសាធារណះ ដែលបានប្រមាថទៅដល់ឈុតតំណាងជាតិខ្មែរយើង ហើយក៍មានអ្នកគាំទ្រទៅលើការប្រមានរបស់កញ្ញាធី សុវណ្ណថា យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
ហើយបន្ទាប់ពីការព្រមានរបស់កញ្ញាធី សុវណ្ណថា បានមួយសន្ទុះក្រោយមកចំប៉ីខ្មៅនោះមិនបានកោតខ្លាចនោះទេ ថែមទៀតបង្ហោះសារឌឺដងទៅវិញថា «អរគុណសម្រាប់ការបារម្ភ គ្រប់គ្នា ខ្ញុំនៅតែរក្សាស្នាមញញឹម» ដែលធ្វើអោយអ្នកលេងហ្វេសបុកចូលទៅខមមិនជេរ និងជូនពរអោយឆាប់បានដេកគុកឆាប់ៗ។ តែថ្មីៗនេះ តារាហ្វេសប៊ុករូបនេះ បាននិយាយថា «អ្នកនយោបាយ add មកច្រើនណាស់
ខ្ញុំព្រះ ករុណាខ្ញុំសុំជម្រាប ថា ខ្ញុំបាទមិនមែនជាអ្នកនយោបាយ មិនមែនជាអ្នកវប្បធម៍អ្វីនោះទេ ខ្ញុំបាទគ្រាន់តែជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលមានសិទ្ធិដែលការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តែប៉ុនណោះ
អរព្រះគុណ និង អរគុណ»។
ចំពោះការលើកឡើងអំពីឈុត Miss Grand តំណាងប្រទេសកម្ពុជា ត្រូវបានអ្នកលេងបណ្ដាញសង្គមមួយរូបទៀត លើកឡើងថា « ចំប៉ីខ្មៅ បកស្រាយមិនខុសទេ ខុសតែអ្នកមិនដឹង!! សូមអានឯកសារសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជារបស់លោក អាដេម៉ារ ឡឺត្លែរ (ទំព៍រ 38 – 44) និងដេវីឌឆាលណ្ឌ័ល័រ ( ទំព័រ 19 – 35)ឃើញគេចុះផ្សាយ និងប្រកែកគ្នាជេរគ្នាប្រមាថគ្នាដោយសាររឿងឈុតបវកញ្ញាខ្មែរនរណាបកស្រាយយ៉ាងម៉េចក៏មិនខុសដែរ វាជាទស្សនៈ តែត្រូវច្បាស់លើឯកសារយោងផង!! បើនិយាយពីអំឡុងសតវត្សទី៧ ខ្មែរនៅឥទ្ធិពលឥណ្ឌាខ្លាំងមែន!! » ៕