
ភ្ញាក់ផ្អើលតែម្ដង ខណៈដែលកញ្ញា ធី សុវណ្ណថា ប្រកាសថា នឹងព្រមានប្ដឹង ចំប៉ីខ្មៅ ស្រាប់តែប៉ុន្មានមុននេះ ធី សុវណ្ណថា បានបង្ហោះរូបភាពជាមួយ ចំប៉ីខ្មៅ ដោយអះអាងថា អ្នកលេងហ្វេសប៊ុករូបនេះ បានចូលខ្លូនមកសុំទោស និងមានវីដេអូផងដែរ ។
មិនរង់ចាំយូរ ឈ្មោះ Heng Yin (ចំប៉ីខ្មៅ) បានលិចមុខ មកសុំទោស កញ្ញា ធី សុវណ្ណថា ផ្ទាល់តែម្តង ដោយខ្លាចនាងប្តឹងដាក់គុក ក្នុងសារដែល ធី សុវណ្ណថា បង្ហោះនោះបាននិយាយថា ថ្ងៃនេះ នាងខ្ញុំ បានទទួលជួបលោក Heng yin (ចំប៉ីខ្មៅ)
ចូលខ្លួនមកទទួលស្គាល់កំហុស សុំអធ្យាស្រ័យពីនាងខ្ញុំ ពីមន្ត្រីជំនាញវប្បធម៌ និងប្រជាជនខ្មែរទូទាំងប្រទេស។