ដឹងទេថាក្រវិល កញ្ញា ឱក សុគន្ធ​កញ្ញា តុបតែងនៅក្នុងវគ្គ Live Show តម្លៃដល់ទៅ….

កំពូល​តារាចម្រៀង​ប្រចាំផលិតកម្មរស្មីហង្សមាស គឺ កញ្ញា ឱក សុគន្ធ​កញ្ញា ពិតជាមានប្រជាប្រិយភាព ខ្លាំងមិនធម្មតា មានមហាជនទទួលស្គាល់ច្រើន ដោយបានឆក់យកបេះដូងបងប្អូនពុកម៉ែ ជាពិសេសយុវវ័យ តាម​រយៈ​បទ​ចម្រៀង​ពិរោះៗជាច្រើនបទ អស់ពេលជាយូរឆ្នាំមកហើយ។ ទោះបីល្បីខ្លាំងប៉ុណ្ណា ក៏តារាចម្រៀងស្រី រូបនេះ មិនប្រកាន់ខ្លួនឡើយ តែងតែចូលរួមធ្វើការសង្គម ធ្វើឲ្យប្រជាប្រិយភាពរបស់កញ្ញាចេះតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយឡែកបើក្រលេងមកមើលការតុបតែងខ្លួនរបស់ ឱក សុគន្ធ​កញ្ញា នៅក្នុងកម្មវិធី The Voice Kids 2018 រដូវកាលទី២ វគ្គ Live Show ពាក់កណ្តាលផ្តាច់ព្រ័ត្ត បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ដោយសារតែកញ្ញាមិនសូវជាលេងគ្រឿងអលង្ការច្រើនទេ មានតែក្រវិលមួយគូ និងសំលៀកបំពាក់មួយឈុតដ៏ស្រស់ស្អាត។

អ្វីដែលពិសេស គឺក្រវិលមួយគូរបស់ កញ្ញា ឱក សុគន្ធ​កញ្ញា ត្រូវបានហាងមួយបង្ហោះជារូបភាពច្បាស់ៗ បង្ហាញពី ការឆ្នៃដ៏ស្រស់ស្អាតរបស់ក្រវិលមួយគូនេះ អមជាមួយតម្លៃដ៏ថ្លៃគួសម្យ គឺ ៤,៧៥០ដុល្លារ ឯណោះ រំពេញនោះមហាជនលាន់មាត់ថាស្អាតហើយថ្លៃដែរតើ សំខាន់ ឱក សុគន្ធ​កញ្ញា មិនបាច់ពាក្យគ្រឿងអលង្ការអីច្រើន តែក្រវិលមួយគូ ក៏មើលទៅពិតជាស្អាត និងសាកសមណាស់៕