ឌី សូនីតា លាតត្រដាងអត្តចរឹតពិតរបស់អ្នកគាំទ្រភ្លើតភ្លើននឹងតារាថៃ

បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយពីប្រវត្តិស្នេហារវាងតារាស្រីដ៏ល្បីប្រចាំប្រទេសថៃដែលទើបនឹងរៀបមង្គលការជាមួយកូនកម្លោះវ័យក្មេងថ្មីៗនេះគឺនាង ជេន នី ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបុរសចំនួន១១លើកមកនោះធ្វើឱ្យតារាខ្មែរកញ្ញា ឌី សុនីតា ឡើយ។

តារាសម្ដែងស្រីមានភាពម៉ឺងម៉ាត់រូបនេះ បានបង្ហាញ និងលាតត្រលាងនូវ អត្តចរឹតរបស់អ្នកគាំទ្រតារាថៃ ដោយពន្លះមិនប្រណីដៃ ដោយសារនៅលើហ្វេសប៊ុកថា «ហឹមមមម…..តារាស្រីថៃឆ្លងកាត់គូរស្នេហ៏ 11 អ្នកទម្រាំបានជួបហើយបានការ។ បើតារាខ្មែរវិញ ដឹងតែស្អ៊ុយឈ្មោះសុះសាច់នាង វីវរ ដាក់ឈ្មោះកាកីអោយទៀត ដៀលម៉ាឆ្ងាញ់ អត់ទាំងទីផ្សារការងារសិល្បះអោយធ្វើទៀតមើលទៅ។ ហើយបើតារាគេមកដល់ស្រុកខ្មែរវិញ idol idol រត់ចង់ជាន់តារាខ្មែរឯងទៀត។ នឹងតារាខ្មែររៀបការត្រឹមត្រូវផងមួយចំនួន មិនមែនដូចតារាគេផង ហើយហ៊ានតែបែកគ្នាខុសមកពីតារាទាំងអស់ ហឹមមមមម… ខ្ជិលយាយ +យាយនេះដាក់អោយតែអ្នកជាន់ឈ្លីសាសន៍ឯងនិងតារាឯងទេចាស។ អត់បានថាអោយហ្វេន ឌីសូនិត្តាទេណា» ៕