
តាមរយៈការចេញផ្សាយរបស់សារព័ត៌មាននៅថ្ងៃនេះ បានឱ្យដឹងថា ក្មេងប្រុសភេទទី ៣ ដែលមានភាពល្បីល្បាញខាងដើរម៉ូដយ៉ាងមានទំនុកចិត្ត មានឈ្មោះថា នាង ណេស សៈទី ស្ពាយហ្ស៊ី មានអាយុ ១២ ឆ្នាំ បានទម្លាយព័ត៌មានថា ជាក្មេងប្រុសភេទទី ៣ វ័យក្មេងបំផុតដែលមានកសាងផ្ទះឲ្យឪពុកម្ដាយបានសម្រេច និងល្បីល្បាញទូទាំងពិភពលោក ។
ក្មេងប្រុសរូបនេះ មានសមត្ថភាពក្នុងការផាត់មុខឲ្យតារាល្បីៗ និងអ្នកបង្ហាញម៉ូដ ព្រមទាំងបានសន្សំប្រាក់ដើម្បីកសាងផ្ទះរបស់ខ្លួនរហូត បានវីឡាថ្មីយ៉ាងស្កឹមស្កៃ សឹងតែមិនគួរឲ្យជឿនឹងភ្នែកឡើយ។ នាង ណេស សៈទី បានបង្ហោះរូបភាពនៅលើអ៊ីនស្ដាក្រាមរបស់ខ្លួន ជារូបផ្ទះវីឡាថ្មី និងសរសេរសារថា « ណេស សៈទី ជាក្មេងអាយុ ១២ ឆ្នាំ បានកសាងផ្ទះឱ្យឪពុកម្ដាយ ក៏អរគុណអ្នកគាំទ្រទាំងអស់គ្នា ដែលបានធ្វើឱ្យខ្ញុំ មានថ្ងៃនេះបានសម្រេច និង អរគុណថ្នាក់ដឹកនាំទាំងអស់ ដែលបានអញ្ជើញ ណេស សៈទី ចូលរួមការងារផ្សេងៗ ៕