មកស្គាល់បទកំពុងល្បីលើបណ្ដាញហ្វេសប៊ុក « អ៊ុយៗៗ អៈៗៗ » រឿងយ៉ាងនេះសោះ…

បទចម្រៀង « អ៊ុយៗៗ អៈៗៗ » ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចែករំលែកពាសពេញ រហូតដល់មហាជនជាច្រើនងឿងឆ្ងល់ថា នេះជាបទចម្រៀងអ្វី? ហើយមានចំណងជើងអ្វី ?

បទដែលកំ​ពុងល្បីនៅលើហ្វេសប៊ុកមួយនេះ មានចំណងជើងថា « ครางชื่ออ้ายแน » របស់ផលិតកម្ម TOPLINE Music Official​ ជាការបកស្រាយរៀបរាប់អំពីរឿងរ៉ាវស្នេហារបស់គូសង្សា ដែលបានស្រឡាញ់គ្នាប្ដូរផ្ដាច់ តែនៅចុងក្រោយត្រូវបានសង្សារស្រីរៀបការចោលជាមួយអ្នកថ្មី។ ឃ្លាចុងក្រោយនៃបទចម្រៀងនេះ ត្រូវបានមហាជនឭថា ដូចជាសំឡេងថ្ងូររបស់អ្នកចម្រៀងដេលបានបង្ហាញពីអារម្មណ៍ក្ដៅសាច់។ តែយ៉ាងមិញ បើតាមអត្ថន័យរបស់ទំនុកច្រៀង នោះគ្រាន់តែជាការឌឺដង និងប្រើភាសាគ្រៀមរបស់ចម្រៀងម៉ឡាំតែប៉ុណ្ណោះ ។

ចង់ដឹងសាច់រឿងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖