ព្រោះតែរំភើបពេក !! ម្ចាស់មកុដ Miss Grand International ២០១៨ ដួលសន្លប់ភ្លាមៗ (មានវីដេអូ)

កាលពីយប់មិញនេះ កម្មវិធីអន្តជាតិ Miss Grand International ២០១៨ ដែលប្រព្រឹត្តិនៅប្រទេសមីយ៉ាន់ម៉ា បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើបេក្ខនារីឈ្មោះ Clara Sosa មកពីប្រទេស Paraguay។

យ៉ាងណាមិញ​ គ្រាន់តែបានលឺពិធីករប្រកាសថាឈ្មោះម្ចាស់ជ័យលាភី ស្រាប់តែលឺឈ្មោះនាងភ្លាម នាង Clara Sosa ក៏ដាច់ផ្ងារដួលសន្លប់តែម្តង ដោយសារតែរំភើប និងមិននឹកស្មានថាខ្លួនអាចទទួលបានជ័យលាភីនេះ។
ភ្លាមៗនោះ ក៏មានក្រុមការងារឡើងទៅជួយសង្គ្រោះរូបនាងយ៉ាងឆាប់រហ័ស មួយសន្ទុះក្រោយមក នាងClara Sosa ក៏បានដឹងខ្លួនវិញ ដើម្បីធ្វើការពាក់ឈាង និងមកុដដោយ Miss Grand International ២០១៧ ផងដែរ។

គួរបញ្ជាក់ផងដែរថា បេក្ខនារីចំណាត់ថ្នាក់លេខ5 បានទៅលើបេក្ខនារីមកពីជប៉ុន លេខ4បានទៅលើបេក្ខនារីមកពីប្រទេសព័រតូរីកូ លេខ3បានទៅលើប្រទេសឥណ្ឌូនេស៊ី លេខ2បានទៅលើស្រីស្អាតមកពីឥណ្ឌា និងលេខ1ម្ចាស់មកុដបានទៅលើបេក្ខនារីមកពីប្រទេសប៉ារ៉ាហ្គាយ ដោយគ្រាន់តែពិធីករប្រកាសថានាងគឺជាអ្នកគ្រងមកុដស្រាប់តែដួលសន្លប់តែម្ដង ដោយកម្មវិធីត្រូវរង់ចាំការសម្រួលជួយសង្គ្រោះអស់រយៈពេលច្រើនម៉ោង ទើបនាងអាចដើរមកលើកពានបាន៕