ស្ថានទូតថៃប្រចាំនៅកូរ៉េខាងត្បូង ដាស់តឿន YG Entertainment ឲ្យប្រយ័ត្នក្រោយទទួលបានសារគំរាមកំហែង ទៅលើ លីហ្សា

កូរ៉េខាងត្បូង៖ យោងតាម​ការ​បង្ហោះ​សារ​របស់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កូរ៉េខាងត្បូង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មុននេះ​បាន​ឲ្យ​ដឹងថា លីហ្សា  សមាជិក​ក្រុម​ចម្រៀង  BLACKPINK កំពុង​រង​នូវ​ការ​គំរាម​គំហែង​ពី​សំណាក់​ជនអនាមិក ដូច្នេះ​សូម​ឲ្យ​ខាង​ផលិតកម្ម ក៏ដូចជា​អ្នកចាត់ការ​ផ្ទាល់​របស់​នាង ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច ។

ជាមួយគ្នានេះដែរ​ស្ថានទូត​ថៃ ក៏បាន​ប្រាប់​ទៅកាន់ ភាគី​ផលិតកម្ម YG Entertainment  តាមរយៈ​ទូរស័ព្ទ​ថា  ស្ថានទូត​ថៃ​ប្រចាំ​នៅ​កូរ៉េខាងត្បូង​បានទទួល​សារ​តាម  Email យ៉ាងច្រើន ទាក់ទង​នឹង​ការគំរាមកំហែង​ដល់  លីហ្សា  ហើយ​ខាង​ភាគី Entertainment ក៏បាន​ឆ្លើយតប​ទៅវិញ​ផងដែរ​ថា ផលិតកម្ម​គឺ​ត្រូវការពារ​ដាច់ខាត ដើម្បី​ធានា​ដល់​សុវត្ថិភាព​របស់តារាៗ ដែល​កំពុង​ជ្រក​ក្នុង​ដំបូល​របស់ខ្លួន ៕

ប្រភព៖ allkpop