
ងួន ស៊ីណាត ដែលមហាជនគ្រប់គ្នាស្គាល់លោក ថាជាស្ដេចហ្គេមដ៏ល្បីល្បាញនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឥឡូវស្រាប់តែលេចមុខសម្ដែងក្នុងខ្សែភាពយន្តខ្នាតធំដ៏ទៅ២រឿង។ ឯតម្លៃខ្លួនវិញទទួលបានក្នុង១ថ្ងៃមិនចាញ់តារាសម្ដែងល្បីៗមួយចំនួនឡើយ។
ជាក់ស្ដែងមុននេះបន្តិច ស្ដេចហ្គេម បានបង្ហោះរូបថត2សន្លឹកនៅលើទំព័រហ្វេសប៊ុកខ្លួន ខណៈពេលទៅបើកលុយពីម្ចាស់ផលិតកម្ម LD Picture ដោយក្នុង១ថ្ងៃទទួលបានតម្លៃខ្លួន២០០ ដុល្លារអាមេរិកឯណោះដូច្នេះសរុប ២ថ្ងៃ ៤០០ ដុល្លារ។ បើតាមលោក លៀក លីណា អ្នកគ្រប់គ្រងផលិតកម្មLD Picture ឲ្យដឹងថា ភាពយន្តខ្នាតធំដែល ស្ដេចហ្គេម សម្ដែងក្នុងផលិតកម្មខ្លួន មានរឿង “អង្រឹង” និង “ជួបស៊យវគ្គ២” ។ មូលហេតុដែលលោក ជ្រើសរើសស្ដេចហ្គេម រូបនេះមកសម្ដែងដោយសារតែរូបគេ ជាបុគ្គលម្នាក់ដែលកំពុងតែមានភាពល្បីល្បាញក្នុងហ្វេសប៊ុកជាមួយជំនាញពិសេសក្នុងការនិយាយពេលLive ម្ដងៗ។ ឃើញដូច្នេះហើយទើបលោក ក៏ដូចជាក្រុមការងារទាក់ទងបុរសដែលមានរហស្សនាមស្ដេចហ្គេមមកសម្ដែងតែម្ដងទៅ៕