ផ្ទុះរិះគន់ពេញហ្វេសប៊ុកចំពោះការយក ស្ដេចហ្គេម ធ្វើជាតួសម្ដែងនៅក្នុងរឿងកុនរបស់ផលិតកម្ម LD

បន្ទាប់ពីបានទម្លាយថា លោក ងួន ស៊ីណាត ដែលស្គាល់ថាជាស្ដេចហ្គេមល្បីល្បាញនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានចូលរួមសម្ដែងរឿងកុនថ្មីរបស់ផលិតកម្ម LD ដល់ទៅពីររឿងមាន ​រឿង​ “អង្រឹង” និង​ “ជួប​ស៊យ​វគ្គ២” នោះ ថ្មីៗនេះ ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងតារាសិល្បៈ​មួយចំនួនចេញមុខរិះគន់ចំៗ ចំពោះការមិនពេញចិត្តចំពោះការរើសតួបែបនេះ។

ប្រភពពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយ បានធ្វើការរិះគន់យ៉ាងចាស់ដៃថា « កុំអោយថាល្អក៏សរសើរ​ មិនល្អក៏សរសើរ​ ដូចរុញស៊ីក្លូចូលឡាន​ បើគេមិនហ៊ាននិយាយ​ យើងនិយាយ​ ដើម្បីដាស់សតិអារម្មណ៏គាត់ខ្លះ​ ព្រោះចង់អោយរឿងខ្មែររីកចម្រើនដូចប្រទេសជិតខាងដែរ មិនគួរត្រាំត្រែងនៅតែប៉ុណ្ណឹងរហូតទេ » ដែលសារនោះបានធ្វើការបង្ហោះអមដោយរូបភាពរបស់ស្ដេចហ្គេម នៅក្នុងបរិវេណផលិតកម្ម LD ។ ប្រភពនេះបានបន្ដទៀតថា « ear អឺយ​ Dear​ , ខ្ញុំអោយលុបហើយម៉េចមិនលុប​ ខ្ញុំប្រាប់ហើយថាខ្ញុំមិនចង់មានរឿងទេ​ លូវឃើញទេ? តាមពិត​ Status របស់ខ្ញុំ​ ខ្ញុំអត់បានដាក់​ Public ទេ​ តែមកពីមិត្តភក្ដិខ្ញុំគេគាំទ្រ​ គេក៏​ Screenshot យកទៅផុសលើ​ wall គេ​ , ក្នុងនាមខ្ញុំជាទស្សនិកជន​ គឺខ្ញុំមានសិទ្ធរិះគន់​ បញ្ចេញយោបល់​ ហើយខ្ញុំនិយាយទូទៅ​ មិនសំដៅលើរឿងណាមួយទេ​ តែលោកបងឯងចេញមុខមកធ្វើតួឯក​ជេរខ្ញុំ​ គិតថាជេរខ្ញុំហើយរួចខ្លួនចង់បញ្ចប់ត្រឹមហ្នឹង​ អត់ទេ​, មាននិស្ស័យណាស់​ ត្រូវប្អូនខ្ញុំហើយបងខ្ញុំថាអោយឡើងបាក់ម្ដងហើយ​ លូវមកដល់ខ្ញុំទៀត​, ខ្ញុំអត់ចង់ដឹងទេថាលោកជាអ្នករកស៉ីមានរបរពីរបីមុខរឺតារាសម្ដែង​ រឺអ្នកធ្លាប់ធ្លាក់ក្នុងកម្មវិធី​ Netidol អីទេ​ ខ្ញុំអត់ដែលស្គាល់លោកសោះ​ តែសុខៗលោកមកកេសខ្ញុំ​
អ្នកដែល​ Share ទាំងនេះ​ ពួកគាត់មិនដែលស្គាល់ខ្ញុំ​ ខ្ញុំក៏មិនស្គាល់ពួកគាត់ដែរ​ ពួកគាត់​ Share តគ្នាឡើងច្រើនទៅៗពេលណាក៏ខ្ញុំមិនដឹង​ តែខ្ញុំបាននិយាយអ្វីដែលពួកគាត់ចង់និយាយ​ តែពួកគាត់មិនហ៊ានបញ្ចេញ​, តែពេលនេះលោកធ្វើអោយរឿងនេះកាន់តែធំហើយ» ។

មានមតិខ្លះទៀតនិយាយឡើងថា « គាត់ក៏និយាយត្រូវ ប៉ុន្តែយើងមិនអាចយកកុនខ្មែរទៅប្រៀបណឹងបរទេសទេ រឿងខ្មែរមិនមែនមិនដែលមើលមិនដែល supportsទេ គឺមើល ប៉ុន្តែខ្ចិលយាយ ខ្លាចគេថាខ្ញំទើស
For example : រឿងខ្មែរមួយទើបបញ្ចាំងថ្មីៗនេះ ខ្ញុំដឹងថាជារឿងពិតពីដើមមកនឹងអប់រំ និយាយពីម្ដាយពិតជាស្រលាញ់កូន ប៉ុន្តែបើនិយាយពី សាច់រឿង ការថត ខ្ញុំហ៊ាននិយាយថា មិនកើត សុំទោសមិញថាខ្ចិលយាយ ឥលូវនិយាយដដែល »។

ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមមើលរូបភាពខាងក្រោមនេះ ៖