
វីដេអូបង្ហាញការច្រៀងរបស់បេក្ខជនមួយរូបនៅក្នុងកម្មវិធី MTN Project Fame វគ្គ ABUJA Auditions បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងអស់សំណើចជាខ្លាំង ។
នៅក្នុងពេលនោះបេក្ខជនរូបនោះបានបង្ហាញខ្លួនជាមួយនឹងស្ទីលដ៏ចម្លែក ដោយមានខ្នើយកើយមួយមកជាមួយផងដែរ ។ គាត់បានចាប់ផ្ដើមច្រៀងដោយការដេកនៅលើឆាក ហើយស្រែកច្រៀងបទ Don’t Wake Me Up របស់តារាចម្រៀង Chris Brown ដែលចេញកាលពីឆ្នាំ ២០១២ ។
ក្រោយពេលស្ដាប់បេក្ខជននេះច្រៀង ទាំងគណៈកម្មការទាំងទស្សនិកជនហាក់អស់សំណើចជាខ្លាំង រហូតដល់មានមនុស្សជាច្រើនបានបញ្ចេញមតិនៅលើវីដេអូដែលបង្ហោះចូលក្នុងបណ្ដាញសង្គម Youtube ថា “ក៉ំដាស់គាត់” ។
ទស្សនាវីដេអូទាំងអស់គ្នា ៖