
ពិតជារឿងភ្ញាក់ផ្អើលថ្មីមួយទៀតហើយ ដែលសារព័ត៌មាន ដេលីញ៉ូវ ទើបចេញផ្សាយនៅពេលមុននេះថា តារាសម្ដែងស្រីរបស់ប្រទេសចិន នាង ហ្វាន ពីងពីង កំពុងតែជាប់ពាក់ព័ន្ធជាមួយករណីក្ដីគេចពន្ធអស់ជាច្រើនលានយ័ន ដែលខណៈនេះ អ្នកគ្រប់គ្រងកំពូលតារាស្រីស្អាតរូបនេះ បានប្រកាសថា នាងមានគម្រោងលាឈប់ពីអាជីពតារាសម្ដែងហើយ បន្ទាប់ពីនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយគូដណ្ដឹងលោក លី ឈើង ។
តាមប្រភពដែលស្និតស្នាលជាមួយក្រុមគ្រួសារតារាស្រីរូបនេះ បានបង្ហើបប្រាប់ថា នាងមានគម្រោងរៀបការនៅក្នុងថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ2019 នេះ តែនាងនៅមិនទាន់ចេញមុខមកបំភ្លឺរឿងក្ដីផ្សេងៗនៅឡើយ។ អាជ្ញាធរពន្ធដារ បានធ្វើការសើបអង្កេតទៅលើក្រុមហ៊ុនអ្នកគ្រប់គ្រងការសម្ដែងតារាស្រីរូបនេះ បានដឹងថា នាងក៏បានបំពានច្បាប់ការងារកន្លងទៅ អស់ចំនួនពីរលើករួចមកហើយ និងនៅមិនទាន់ចេញមុខដោះស្រាយនៅឡើយដែរ។ ការប្រកាសលាឈប់របស់នាង ពិតជាធ្វើឱ្យអ្នកគាំទ្រមានការខកបំណងយ៉ាងខ្លាំង៕