ចុងភៅតូចគួរឱ្យស្រឡាញ់ វ័យ 1 ឆ្នាំ មានអ្នកតាមដានក្នុង Instagram ដល់ទៅ 1.4 លាននាក់

ចុងភៅតូចដែលមានវ័យត្រឹមតែ 1 ឆ្នាំ កំពុងចម្អិនអាហារដែលបង្កភាពភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកតាមដានលើបណ្ដាញសង្គម ជាមួយនឹងអ្នកតាមដានរាប់លាននាក់នៅលើ Instagram។ ទំព័រ Instagram របស់ចុងភៅតូចរបស់យើងមានឈ្មោះ “Kobe Eats” ដែលបង្ហាញនូវវីដេអូបង្រៀនចម្អិនអាហារដ៏គួរឱ្យទាក់ទាញ។

តាមរយៈការមើលពីការបរិយាយលើទំព័ររបស់ចុងភៅតូច “Chef Kobe” របស់យើង ក៏ដឹងថា គេចូលចិត្តចម្អិន ញ៉ាំ និងរុករករបស់ឆ្ងាញ់ៗក្នុងផ្ទះបានដែរ។

ចង់ដឹងថាវីដេអូបង្ហាញពីការធ្វើម្ហូបរបស់ចុងភៅតូច Chef Kobe យ៉ាងណានោះ សូមទៅ follow ទាំងអស់គ្នា!