វីរៈ និច្ច ថា​មិន​ខ្វល់​ពី​អ្វី​ឡើយ​សំខាន់​ប្រើ​ជីវិត​រស់​នៅ​បែប​សាមញ្ញ​តែ​មាន​សេចក្តី​សុខ​ផ្លូវ​ចិត្ត

ភ្នំពេញ៖ ប្រយោគ​មួយ​ឃ្លា​ដែល​ត្រូវ​បាន​តារា​វ័យ​ក្មេង​មា​នរូប​សម្រស់​គួរ​ឲ្យ​ស្រលាញ់​កញ្ញា វីរៈ និច្ច បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ពេល​នេះ​កាន់​តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​និង​គាំទ្រ​ពី​សំណាក់​មហាជន​ជា​ច្រើន​។

ជាមួយ​ខ្លឹមសារ​ដែល​ត្រូវ​បាន​តារា​ជំនាន់​ថ្មី​ទើប​មាន​ប្រជាប្រិយភាព​កញ្ញា វីរៈ និច្ច បញ្ចេញ​នៅ​លើ​បណ្តាញសង្គម​នេះគេ​ក៏​ចាប់អារម្មណ៍​លើ​រូប​សម្ផស្ស​របស់​តារា​ស្រី​រូបនេះ​បាន​ភ្ជាប់​នឹង​រូបភាព​សិចស៊ី​បង្ហាញ​សាច់​ស​ខ្ចី​ជា​ចំណី​ចក្ខុ​របស់​មហាជន​។​

ម្យ៉ាង​ទៀត​រូបភាព​ វីរៈ និច្ច ទម្លាយ​នោះគឺ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​ថា​ស្អាត​គ្រប់​គ្នា​។ យោង​តាម​សារ​របស់​កញ្ញា វីរៈ និច្ច បានសរសេរ​រៀបរាប់​ដោយ​ខ្លី​បែប​នេះ​ថា​រស់​នៅ​ត្រូវ​ឱប​ក្រសោប​ភាព​សប្បាយ​រីករាយ​អោយ​បាន​ច្រើន​ជាង​កើត​ទុក្ខ​ Good memories។ជាមួយគ្នា​នេះ​បានធ្វើឲ្យ​មាន​ការ​លើក​ឡើងនិងសរសើរថា វីរៈ និច្ច និយាយ​នេះពិត​ជា​ត្រឹមត្រូវ​ហើយ​មាន​ន័យ​ត្រូវ​ចិត្ត​អ្នក​គាំទ្រ​របស់​នាង​ជា​ច្រើន​រាប់​ម៉ឺន​នាក់​លើ​បណ្តាញ​សង្គម​។

សូម​ជម្រាបថាតារាស្រីកញ្ញាវីរៈ និច្ចថ្វី​ត្បិត​តែ​ទើបចូលប្រឡូកក្នុងវិស័យសិល្បៈ​ក៏ពិតមែនតែបច្ចុប្បន្ន​ស្រី​​ស្រស់​រូប​នេះ​កំពុង​ទទួល​ការ​គាំទ្រ​ និង​មាន​ប្រជាប្រិយ​ភាព​លើ​វីថី​មួយ​នេះ​ ខណៈដែល​មានមិត្ត​ៗ​ យុវវ័យ​មួយ​ចំនួន​ធំ​ចាប់អារម្មណ៍​ខ្លាំង​លើ​រូមសម្រស់ដ៏ស្រស់ស្អាតមិន​ចាញ់​តារាបរទេសរបស់កញ្ញា វីរៈ និច្ច ផងនោះ៕