ព្រះនាងតូច ជេនណា ក្លាយជាតួឯកសាច់កម្មក្នុងខ្សែភាពយន្តភាគបុរាណខ្មែរ ត្រៀមចាក់បង្ហាញក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ ថ្មីៗនេះ​មានការ​បង្ហោះ​ចែករំលែក​យ៉ាង​ចាប់អារម្មណ៍​ក្រោយពេល​ឃ្លី​ប​វីដេអូ​ចម្រៀង និង​ឈុត​ខ្លី​នៃ​ខ្សែភាពយន្ត​ភាគ​បុរាណ​ខ្មែរ​រឿង « ទេពធីតា​ព្កុល​មាស »ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​រហូត​ផ្ទុះ​ការគាំទ្រ​និង​លើកសរសើរ​ជាខ្លាំង​ចំពោះ​ស្នាដៃ​ផលិត​ហើយ​គុណភាព​របស់​សាច់រឿង​មួយ​នេះ។

បើតាម​ការ​សង្កេតឃើញ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​រឿង « ទេពធីតា​ព្កុល​មាស »គឺមាន​ការចូលរួម​សម្តែង​ពី​សំណាក់​តារា​ស្រុក​ខ្មែរល្បីៗពិសេស​នោះ​គឺ​វត្តមាន​របស់​ព្រះ​នាង​តូច នរោត្តម ជេន​ណា ដែលជា​សែ​រាជវង្ស​ដែល​ទ្រង់មាន​ទេពកោសល្យ​សិល្បៈ​ជាច្រើន​ទាំង​ច្រៀង និង​សម្តែង« ទេពធីតា​ព្កុល​មាស » ជា​សាច់រឿង​និយាយ​ពី​ប្រវត្តិ​ទេពធីតា​​មួយអង្គ​ដែល​កើត​ជាតិ​យាន​កំណើត​ជាម​នុស្ស​សាមញ្ញ តែ​ពេល​ទ្រង់​ព្រះ​កន្សែង​រមែង​ធ្លា​ក់មាស​ជា​រាង​ផ្កា​ព្កុល​ដ៏​មានតម្លៃ។

បើ​យោងតាម​ការ​បង្ហោះ​នៅលើ​ផេ​ក​ផ្លូវការ​របស់​ស្ថានីយ៍ទូរទស្សន៍​ CTN ភ្ជាប់​នឹង​វីដេអូ​នៃ​សាច់រឿង​ខ្លី​ខាងលើនេះ​បានលើកឡើង​ថា​រឿងនេះ​ពិតជា​កម្សត់ គ្រប់​ឈុត គ្រប់​ឆាក វេទនា ក្រោម​ការ​ច្រណែនឈ្នានីស​ធ្វើបាប ពី​ម្តាយចិញ្ចឹម និង​ប្អូន​ចិញ្ចឹម​មានចិត្ត​កំណាច​ឃោរឃៅ​ពី​ដើម​ដល់​ចប់​តាំងពី​វ័យ​កុមារ​រហូត​គ្រា​បាន​ចូល​រាជវាំង។

ប្រភព​បាន​បន្តថា តើ​ជីវិត​ជា​កូនចិញ្ចឹម បើទោះបីជា​ខំ​ធ្វើ​ល្អ​យ៉ាងណា ក៏​នៅតែ​មិនអាច​ប្រៀប​នឹង​កូនបង្កើត​មែន​ទេ? តើ​ខ្សែជីវិត​របស់ ព្កុល​មាស នឹង​វេទនា​ប៉ុណ្ណា​នៅពេល​ទទួលបាន​នូវ​បងប្អូន​រស់ក្នុង​ផ្ទះ​តែមួយ ប៉ុន្តែ​មានចិត្ត​កាច​ឃោរឃៅ​ដូចជា ឆោម​ផ្កា​និង​ម្តាយចិញ្ចឹម​បែបនេះ?។ដោយឡែក​នៅលើ​ឃ្លី​ប​វីដេអូ​ចម្រៀង​ក៏បាន​បង្ហោះ​ដែរ​ថា​ព្កុល​មាស ត្រឹម​ជា​ក្មេងស្រី​ម្នាក់ គ្មាន​អាណាព្យាបាល​នៅក្បែរ ប្រៀបបាន​ទៅនឹង កូនចាប​តូច​មួយ ដែល​គ្មាន មេបា ជីវិត​ត្រូវ​រស់នៅ​ខ្វះ​ភាពកក់ក្តៅ ខ្វះ​ការថែទាំ គឺ​ពិតជា​កម្សត់​ណាស់​ទៅហើយ ។

ចុះ​ឡើយ​ហេតុម្តេច​ទេវតា​មិន​ប្រណី​ដល់​វាសនា​មួយ​នេះ ឲ្យ​នាង​ត្រូវ​រស់នៅ​យ៉ាង​វេទនា​ជាមួយនឹង​មនុស្ស​សណ្តាន​ជា​យក្ខិនី? តើ​ខ្សែជីវិត​របស់ ព្កុល​មាស នឹង​ទៅជា​យ៉ាងណា?។ដើម្បី​បានដឹង​ច្បាស់ខ្លះៗពី​សាច់រឿង​សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ខ្លី​ជាមួយ​គេហទំព័រ ​The Plus news ដូចខាងក្រោម​នេះ​ទាំងអស់គ្នា៖

វីដេអូចម្រៀងបទ "វាសនា ធីតាព្កុលមាស" ច្រៀងដោយ អ្នកអង្គម្ចាស់ នរោត្តម ជេនណា

ព្កុលមាស ត្រឹមជាក្មេងស្រីម្នាក់ គ្មានអាណាព្យាបាលនៅក្បែរ ប្រៀបបានទៅនឹង កូនចាបតូចមួយ ដែលគ្មាន មេបា ជីវិតត្រូវរស់នៅខ្វះភាពកក់ក្តៅ ខ្វះការថែទាំ គឺពិតជាកម្សត់ណាស់ទៅហើយ ចុះឡើយហេតុម្តេចទេវតាមិនប្រណីដល់វាសនាមួយនេះ ឱ្យនាងត្រូវរស់នៅយ៉ាងវេទនាជាមួយនឹងមនុស្សសណ្តានជាយក្ខិនី? តើខ្សែជីវិតរបស់ ព្កុលមាស នឹងទៅជាយ៉ាងណា?បើចង់ជ្រាបច្បាស់ សូមទស្សនិកជនទស្សនាវីដេអូចម្រៀងផ្លូវការ ក្នុងរឿងភាគបុរាណខ្មែរដែលគ្រប់គ្នាទន្ទឹងរង់ចាំ មានចំណងជើងថា "វាសនា ធីតាព្កុលមាស" ច្រៀងដោយ អ្នកអង្គម្ចាស់ នរោត្តម ជេនណា ទាំងអស់គ្នា។

Gepostet von CTN TV Drama am Montag, 25. Mai 2020