ខាត់ សុឃីម ដាក់លក់ផ្ទះឡៃឡុង បន្ទាប់ពីប្រកាសដាក់លក់សម្ភារសម្អាងការ

ភ្នំពេញ៖កាន់តែ​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ហើយ​ភ្ញាក់ផ្អើល​ថែមទៀត​ខណៈដែល​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ទើបតែ​ប្រកាស​ដាក់លក់​គ្រឿង​សំអាងការ​នោះ​ឥឡូវ​ក៏​ស្រាប់តែ​នាង​ប្រកាស​ដាក់លក់​ឡៃ​ឡុង​បន្ថែមទៀត​នូវផ្ទះ​ដែលមាន​ទីតាំង​ម្តុំ​ផ្សា​ដេប៉ូ។

ដំណឹង​នៃ​ការប្រកាស​ដាក់លក់​ផ្ទះ​ពី​សំណាក់​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម ពេលនេះ​កាន់តែ​ធ្វើ​ឲ្យ​មហាជន​មាន​ចម្ងល់​ថា​តើ​មាន​មូលហេតុ​អ្វីដែល​តម្រូវ​ឲ្យ​តារា​ស្រី​រូបនេះ​បង្ខំចិត្ត​ដាក់លក់​របស់រប​រយ៉ា​ង​តក់ក្រហល់​បែបនេះ។ខណៈ​មាន​ខ្លះទៀត​ក៏បាន​លើកឡើងថា​ប្រហែលជា​នាង​មាន​ហេតុផល​ចំ​បាច់​ណាមួយ​ហើយ​មើលទៅ។

នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង ខាត់ សុ​ឃីម ប្រមាណ​ជា២ម៉ោង​មុននេះ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ផ្ទះ​ដែល​ប្រកាស​លក់​ដូច្នេះ​ថា​តោះ​ផ្ទះ​ចំ​មុខ​កន្លែង​រកស៊ី ឡៃ​ឡុង​ចោល​ហើយ​នៅ​ផ្សា​ដេប៉ូ​កំពុង​ជួល​អោយគេ​លក់​ឡាន ។កាលពីមុន​កើតមាន​ជំងឺ​កូ​វីដ​គេ​អោយ៥៥ម៉ឺន​ដុល្លារ​តែ​ពេលនេះ​ត្រឹមតែ៥០ម៉ឺន​ដុល្លារ​លក់​ចោល។

 

ទោះបី​ជាមាន​សំនួរ​ជាច្រើន​បាន​ចោទ​សូរ​អំពី​បញ្ហា​នៃ​ការប្រកាស​ដាក់លក់​គ្រឿង​សំអាងការ​និង​លក់​ផ្ទះ​ដោយ​ប្រ​ញ៉ាប់​ពី​សំណាក់​អ្នកនាង ខាត់ សុ​ឃីម យ៉ាង​ក្តី​ប៉ុន្តែ​សាមីខ្លួន​មិនបាន​បញ្ជាក់ប្រាប់​ឲ្យ​ដឹង​ច្បាស់​នោះទេ​ពោលគឺ​នាង​បាន​និយាយ​ដោយ​ខ្លី​ថា​លក់​ហើយ​បងប្អូន ខ្ជឹ​ល​រៀបរាប់។គេហទំព័រ​The Plus news នៅ​រសៀល​ថ្ងៃនេះ​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពី​អ្នកនាង ខាត់ សុ​ឃីម បានទេ​ពាក់ព័ន្ធ​រឿងរ៉ាវ​នេះ៕