គ្រាន់តែតារាចម្រៀង Ja R-Siam បង្ហោះរូបថតមួយសន្លឹកនេះសោះ ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង

ថៃ៖ ថ្មីៗនេះអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងស្រឡាំងកាំងយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង​ និងសម្ដែងនាង Nongpanee Mahadthai ឬ Ja R-Siam បានថតរូបកូនរុក្ខជាតិមួយសន្លឹកបង្ហោះលើគណនី Instagram របស់ខ្លួន ។

ត្បិតតែរូបថតមួយសន្លឹកនោះជារូបរបស់កូនរុក្ខជាតិយ៉ាងណាក្ដី តែមហាជន ក៏ដូចជាអ្នកគាំទ្របានបែចំណាប់អារម្មណ៍ទៅលើរូបផុសក្នុងកញ្ចក់ខាងក្រោយកូនរុក្ខជាតិនោះវិញ ដែលជារូបផ្នែកនៃចង្កេះរបស់ Ja R-Siam ។

ភ្ជាប់ជាមួយរូបថតមួយសន្លឹកនេះ Ja R-Siam បានសរសេរសំណេរខ្លីមួយថា «សូមកុំពង្រីករូបនេះ​ វាដូចតែគ្នាទេ អ្វីដែលអ្នកមិនចង់មើល គឺជាអ្វីដែលអ្នកចូលចិត្តនោះឯង» ។

សូមបញ្ជាក់ថា គ្រាន់តែរូបថតមួយសន្លឹកដែលបង្ហោះដោយ Ja R-Siam ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេង Instagram ព្រមទាំងមានការ Comment ឆ្លងឆ្លើយ ដេញដោលជាច្រើនផងដែរ ។

រូបថតរបស់ Ja R-Siam ដែលកំពុងល្បីលើ Instagram
រូបថតរបស់ Ja R-Siam ដែលកំពុងល្បីលើ Instagram