ប្រពៃណាស់ ! ហេង ឡុង ប្រកាសចែកអណ្តូងទឹកស្អាតចំនួន១០ជូនប្រជាពលរដ្ឋខ្វះខាត

ភ្នំពេញ៖ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោកហេង ឡុងបានប្រកាសដោយបើកចំហរនៅលើបណ្តាញសង្គមហ្វេសប៊ុកថាប្រជាសិនជាបងប្អូនឬអ្នកភូមិណាខ្វះខាតនូវអណ្តូងទឹកស្អាតប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃនោះគឺលោកមានអណ្តូងចំនួន១០ដើម្បីជួយឧបត្ថម្ភចំពោះគាត់ព្រោះអណ្តូងនេះបានមកពីសប្បុរសជន។

ស្របពេលដែលមានការប្រកាសរបស់លោក ហេង ឡុងក្នុងការជួយជីកអណ្តូងទឹកចំនួន១០ជូនដល់ប្រជាពលរដ្ឋនៅតាមភូមិ/ឃុំឬតំបន់ដាច់ស្រយ៉ាលនេះដែរគឺមានមហាននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកសម្តែងការចូលរួមគាំទ្រចំពោះទង្វើរល្អរួមចំណែកជួយដល់សង្គមហើយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលបាក។

លោក ហេង ឡុង ដែលជាស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណាបានរៀបរាប់ថាមានសប្បុរសជនចង់ឧបត្ថម្ភអណ្តូងទឹកស្អាតចំនួន១០។តើនៅក្នុងភូមិណាមួយដែលខ្វះ សូមជួយខមិនមកខ្ញុំបាទផងសម្រាប់តែអ្នកដែលបានខមិនមក១០ភូមិមុនគេ!! អរគុណសន្តិភាព ។ បន្ទាប់ពីមានការប្រកាសនេះដែរគេសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួនបានចូលCommentឆ្លើយតបពីការចង់បានអណ្តូងទឹកស្អាតពីលោក ហេង ឡុង ។

លោក ហេង ឡុង កន្លងមកតែងតែបង្ហាញមុខក្នុងសកម្មភាពការងារជួយសង្គមជាបន្តបន្ទាប់។មិនតែប៉ុណ្ណោះគឺលោកតែងជួយខ្នះខ្នែងស្វែងរកយុត្តិធម៌ជួយដល់តារាសិល្បៈប្រុស-ស្រីរបស់ខ្មែរដែលជួបប្រទះបញ្ហារឿងរ៉ាវអយុត្តិធម៌ឬអ្នកសិល្បៈដែលជួបការលំបាកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃមិនថាចាស់ឬក្មេងនោះឡើយ៕