ថាមែនៗ !! ក្រោយក្រុមរាំ The King ជាម្ចាស់ជ័យលាភី ស្រាប់តែម្នាក់ៗរិះគន់បែបនេះ…អស់ទាស់

នៅក្នុងកម្មវិធីលំដាប់ពិភពលោក CAMBODIA’S GOT TALENT ដែលមានបេក្ខជនជាច្រើនបានបង្ហាញពីសមត្ថភាពនឹងទេពកោសល្យ របស់ខ្លួន ទៅកាន់មហាជន ដើម្បីឲ្យមហាជនទូទាំងប្រទេស បានឃើញពីសមត្ថភាពរបស់ខ្លួន ព្រមទាំងបានលើកពាននៅវគ្គផ្តាច់ព្រ័ត្រ។

យ៉ាងណាមិញ ក៏មានការរិះគន់ទៅលើកម្មវិធីលំដាប់ពិពភព CAMBODIA’S GOT TALENT ផងដែរ។ នៅក្នុងការរិះគន់នោះផងដែរ មានមហាជនជាច្រើន បានលើកឡើងថា ហេតុអីបានក្រុមរាំ The King ជាម្ចាស់ជ័យលាភីទៅវិញ មិនក៏មិនមែនជាកុមារា ស៊ាប​ ឈៀង​ហេង ចឹង។

តាំងពីវគ្គ Live Show កន្លងមក ប្អូនប្រុស ស៊ាប​ ឈៀង​ហេង ពិតជាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ព្រោះតែការបង្ហាញសមត្ថភាពរបស់ប្អូនប្រុសពិតជាអស្ចារ្យខ្លាំងណាស់ ដែលប្អូនប្រុសទទួលបានការចូលមើលរហូតដល់ទៅរាប់លានដងឯណោះ។ អ្វីដែលគួឲ្យគត់សំគាល់ថែមទៀតនោះ ប្អូនប្រុសក៏ទទួលបានការចុចបូតុងមាសពីសំណាក់ អ្នកស្រី អម្ពរទេវីទៀតផង។នៅក្នុងវគ្គ​Live Show នេះផងដែរ បានធ្វើមហាជន ក៏ដូចជារូបប្អូនប្រុស បានស្រក់ទឹកភ្នែក ក្រោយពីទទួលបានបូតុងមាសទៀតផង។

មិនតែប៉ុនណោះ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះផងដែរ ប្អូនប្រុសពិតជាបានបង្ហាញ ពីសមត្ថភាពរបស់ខ្លួន​ បានយ៉ាងល្អ ទាំងកំណាព្យ និងការសម្តែង បានយ៉ាងល្អតែនៅទីបំផុត ចុងក្រោយប្អូនប្រុសក៏មិនមែនជាអ្នកលើកពានទៅវិញ។

ជាក់ស្តែងដូចបងប្អូនបានដឹងរួចមកហើយថា ម្ចាស់ពានរង្វាន់ នៅក្នុងរដូវកាលទី២នេះ​បានទៅលើក្រុមរាំ The King។ មានមតិមហាជនមួយចំនួនបានលើកឡើងថា «គួអោយគាត់លើកពានបាន់ត្រូវដើម្បីលើកស្ទួយអក្សរសាស្រ្តខ្មែរអោយពួកបែកស្លុយលើកពានវិញ » និងមានម្ចាស់គណនីហ្វេសប៊ុកមួយទៀតបានរៀបរាប់ថា «ពិតមែនហើយ​ ខ្មែរយើងមានបណ្ឌិតវ័យក្មេងហើយ​ គាត់ពូកែរអក្សរសាស្ត្រ​ សូមកោតសរសើរ»៕