
ជាក់ស្ដែង កាលពីថ្មីៗនេះ លោក ព្រាប សុវត្ថិ បានលើកយកចម្រៀងចាស់ៗ របស់លោក បកស្រាយ ឡើងវិញជាមួយនឹង នាយ ព្រែក ដែលជាតារាសម្ដែង ក្នុងបទ «ម្អមស្រែ» របស់ខ្លួន។ ការបង្ហាញវត្តមានរបស់អ្នកទាំងពីរ ហើយសម្តែងរួមគ្នាបែបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងរាត្រីនោះ។
ក្នុងនោះផងដែរ នាយ ព្រែក ក៏បានសម្ដែងអារម្មណ៍រំភើប ទៅកាន់លោក ព្រាប សុវត្ថិ ផងដែរ ព្រោះថា តាំងពីឆ្នាំ២០០២ មក ពួកគេមិនបានជួប ឬសម្តែងជាមួយគ្នានោះទេ ទើបតែមកដល់ពេលនេះ ទើបពួកគេ មានឱកាសជួបគ្នាជាថ្មី។
គួររំលឹកដែរថា បទចម្រៀង«ម្អមស្រែ» ដែលជាសំនៀងរបស់លោក ព្រាប សុវត្ថិ កាលពីជាង១៥ ឆ្នាំមុន គឺនៅតែមានប្រជាប្រិយភាពខ្លាំងដដែល ក្នុងពេលបច្ចុប្បន្ន ពីសំណាក់មហាជនគ្រប់រូបតែងតែស្តាប់មិនជិនណាយ៕