ថ្ងៃបុណ្យឪពុក ! ករុណា ពេជ្រ បានត្រឹមថើបឪពុកខណៈកំពុងឈឺគេងនៅលើក្រែ

ភ្នំពេញ៖គិតមកទល់ពេលនេះឪពុករបស់តារាប្រុសលោក ករុណា ពេជ្រ បានធ្លាក់ខ្លួនឈឺមានរយៈពេលច្រើនឆ្នាំមកហើយខណៈដែលជំងឺរបស់គាត់នៅតែមានសភាពមិនធូស្រាលដូចដើមវិញនោះទេ។

យ៉ាងណាមិញពេលនេះមានមហាជននិងអ្នកគាំទ្រជាច្រើនបានម្តែងក្តីអាណិតអាសូរចំពោះតា រាចម្រៀងនិងជាអ្នកគ្រប់គ្រងផលិតកម្មថោនលោក ករុណា ពេជ្រ បន្ទាប់ពីតារាប្រុសរូបនេះបានបង្ហោះរូបថតប៉ុន្មានអំឡុងពេលថ្ងៃពិសេសនៃទិវាបុណ្យលោកឪពុកនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនជាសាធារណៈកាលពីមុននេះ។


លោក ករុណា ពេជ្រ បានសរសេរថា Happy Father ’s Day…..ប៉ា…..!!២០.២០.២០២០ ។៣០ខែហើយដែលប៉ាធ្លាក់ខ្លួនបែបនេះ….កូនមិនតូចចិត្តទេ ទោះយ៉ាងណាក៏កូនបានថើបប៉ា យ៉ាងហោចណាស់១ថ្ងៃម្តងដែរ។សំណេរភ្ជាប់មួយរូបភាពនេះបានធ្វើឲ្យទស្សនិកជនមួយចំនួនធំសម្តែងការអាណិតអាសូរនិងលើកទឹកចិត្តដល់តារាចម្រៀងលោក ករុណា ពេជ្រ ។

សូមបញ្ជាក់ថាឪពុករបស់លោក ករុណា ពេជ្រ បានធ្លាក់ខ្លួនឈឺមានរយៈពេលប្រមាណជាង២ឆ្នាំមកហើយខណៈដែលតារាប្រុសម្នាក់នេះតែងតែស្វះស្វែងគ្រប់ទីកន្លែងដើម្បីយកឪពុកទៅព្យាបាល។មិនតែប៉ុណ្ណោះសូម្បីតែជំនឿរបន់ព្រះសំពះទេវតាក៏លោក ករុណា ពេជ្រ បានធ្វើរួចអស់ហើយផងដែរ៕