ស្លុតចិត្ត ! ខាត់ សុឃីម យំបោកខ្លួនទាំងអាល័យពេលនាំប្អូនៗលេងភ្លេងខ្មែរជូនដំណើរលោកឪពុកលើកចុងក្រោយ

ភ្នំពេញ៖នៅក្នុងពិធីបុណ្យសពរបស់លោកតា លាវ ខាត់ ដែលត្រូវជាឪពុករបស់អ្នកនាង ខាត់ សុឃីម ចាប់តាំងពីម្សិលមិញរហូតមកទល់ថ្ងៃនេះ(២៣ខែមិថុនាឆ្នាំ២០២០)គេសង្កេតឃើញមានការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមនិងសោកសៅនេះច្រើនពីសំណាក់អ្នកគាំទ្រនិងសិល្បៈគ្រប់ជ្ឈដ្ឋាន។មិនតែប៉ុណ្ណោះលោកជំទាវ ហ៊ុន ស៊ីណាត ក៏អញ្ជើញចូលរួមបុណ្យសពផងដែរ។

រឿងដែលកាន់តែរន្ធត់ចិត្តរហូតអ្នកគាំទ្រទប់ទឹកភ្នែកពុំបានទៀតនោះនៅក្នុងពិធីបុណ្យសពរបស់លោកតា លាវ ខាត់ នេះដែរតារាស្រីអ្នកនាង ខាត់ សុឃីម បាននាំប្អូនៗបង្កើតរបស់ខ្លួនលេងភ្លេងខ្មែរជាការជូនដំណើរលោកឪពុកលើកចុងក្រោយខណៈដែលកាលនៅមានជីវិតលោកតា លាវ ខាត់ គឺជាវិរៈសិល្បៈផ្នែកតន្រ្តីសម័យបុរាណខ្មែរមួយរូបផងនោះ។

តាមរយៈឃ្លីបវីដេអូនៃទិដ្ឋភាពសម្រាប់ការលេងភ្លេងខ្មែរជូនដំណើរលោកឪពុកលើកចុងក្រោយគេសង្កេតឃើញអ្នកនាង ខាត់ សុឃីម និងប្អូនបាននាំគ្នាលេងភ្លេងផង ច្រៀងផងដោយរំលេចទឹកភ្នែកស្ទើរតែខ្សោះខ្លួនព្រោះអាល័យឪពុក។ក្នុងនោះអ្នកនាង ខាត់ សុឃីម ក៏បានស្រែកទ្រហ៊ោយំបាកខ្លួននៅមុខសពឪពុកលោកតា ខាត់ លាវ ដែលទិដ្ឋភាពនេះបានធ្វើឲ្យមហាជនស្រក់ទឹកភ្នែកតាមនាងគ្រប់គ្នា។

សូមជម្រាបថាលោកតា លាវ ខាត់ បានទទួលមរណភាពកាលពីវេលាម៉ោងប្រមាន៦ព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ស្ថិតផ្ទះរបស់គាត់ម្តុំភ្នំបាសិត ភូមិព្រៃពង្ររ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែភ្នៅ រាជធានីភ្នំពេញ។សពលោកតាពេលនេះកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់គាត់ផ្ទាល់ខណៈអ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថាសពឪពុកលោកតា លាវ ខាត់ នឹងធ្វើពិធីបូជានៅទីនោះតែម្តង៕