
ភ្នំពេញ៖លោក សាន ផានិតដែលជាតារាចម្រៀងជើងចាស់និងមានប្រជាប្រិយភាពលើវិស័យសិល្បៈនោះថ្មីៗនេះបានធ្វើការអំពាវនាវសុំការជួយអន្តរាគន៍រកដំណោះស្រាយចំពោះលោកឧកញ៉ាម្នាក់ដែលជំពាក់លុយលោកជិត១ម៉ឺនដុល្លារមិនព្រមសង។មិនតែប៉ុណ្ណោះលោក សាន ផានិត បានពន្លយពាក្យបើចេញមុខដោះស្រាយទេលោកនឹងបង្ហោះរូបភាពជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក។
បើយោងតាមការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថាសូមផងបងប្អូនFacebookជួយស៊ែផង អាណិតតារាចម្រៀង បង សាន ផានិតណាស់ លើកដៃសំពះសុំសម្តេចតេជោហ៊ុនសែនអោយជួយផងដោយសារគាត់ត្រូវបានឧកញ៉ាម្នាក់ខ្ចីលុយ៩០០០ដុល្លារជាថ្នូលនិងកាត់ដីអោយ តែពេលនេះបាត់ដំណឹងឧកញ៉ានោះពីរខែហើយ តេលើក តែនិយាយកុហកម្តុងចេះម្តងចុះ ថ្ងៃនេះថ្ងៃនោះ និយាយក្រឡិចក្រឡុច… ។
ប្រភពបានបន្តថាបង សាន ផានិត ក៏បានលើកដៃនិយាយជាសារសំណូមពរដល់សម្តចតេជោ ហ៊ុនសែនថាកូនមានឧកញ៉ាម្នាក់ហៅកូនថាពួកម៉ាកហើយខ្ទីលុយកូន ពេលនេះលែងមានទំនុកចិត្តចូល២ខែហើយ៩០០០ដុល្លារថាកាត់ដីអោយតែកុហក់រហូត៤ថ្ងៃ អាទិត្យក្រោយថ្ងៃអង្គារ អាទិត្យក្រោយ ថ្ងៃពុធ ពីរបីខែទៀត… ពុកជួយកូនផង សូម្បីតែកូនអង្វរសូមអោយបង្វែរលុយជំពាក់នឹងទៅជាលុយចងការផ្តិតមេដៃក៏គេគំរាមនិងមិនយកចិត្តទុក្ខដាក់ឡើយ។
នេះគឺជាការលើកឡើងរបស់បងប្រុស សានផានិត ហើយបងសានផានិតបាននិយាយថាបើឧកញ៉ានោះមិនព្រមសងលុយទេ គាត់និងបងហោះរូបថតឧកញ៉ានោះនៅសប្តាហ៍ក្រោយ ។នេះបើយោងតាមការដក់ស្រង់សម្តីរបស់លោក សាន ផានិត ដែលបញ្ជាក់ប្រាប់ទៅលោក អ៊ឹម ជីវ៉ា ៕