គង់ សូនីតា សរសេរអំពីទង្វើរល្អរបស់ អេមមី ក្រោយក្លាយជាបងប្អូនធម៌គ្នាលើវិថីសិល្បៈច្រើនឆ្នាំ

ភ្នំពេញ៖ តារាចម្រៀងស្រី២រូបគឺអ្នកមេម៉ាយចាយរាង្គ គង់ សូនីតា និងតារាស្រីអ្នកនាង អេមមី ថ្មីៗនេះបានធ្វើឲ្យទស្សនិកជនលួចសរសើរពីគំរូរបស់ពួកគេក្នុងនាមអ្នកសិល្បៈដែលចេះស្រលាញ់រាប់អានគ្នាពុំមានជម្លោះកាច់កុងឬហែកហួរគ្នាដូចអ្នកសិល្បៈដទៃដែលតែងតែបង្កជម្លោះផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

ដោយសារតែហេតុផលនេះទើបធ្វើឲ្យតារាចម្រៀងស្រីអ្នកនាង គង់ សូនីតា និងអ្នកនាង អេមមី ក្លាយជាបងប្អូនធម៌ដ៏ល្អជាមួយគ្នាទោះបីជាអ្នកទាំងពីរពុំមែនជាបងប្អូនបង្កើតនឹងគ្នាក៏ពិតមែនតែពួកគេគឺចេញស្រលាញ់នឹងជួយគ្នាទៅវិញទៅមកផងដែរ។សកម្មភាពនេះហើយទើបពួកគេទទួលបានការគាំទ្រនិងលើកសរសើរពីមជ្ឈដ្ឋានមហាជនគ្រប់គ្នា។

ជាក់ស្តែងសាមីខ្លួនផ្ទាល់អ្នកនាង គង់ សូនីតា បន្ទាប់ពីទទួលបានការសរសើរភ្លាមៗនោះនាងបានបង្ហាញពីអារម្មណ៍ពិតដូច្នេះថាមិនបានជាប់សាច់ឈាមនិងគ្នាបន្តិចប៉ុន្តែជាឈាមអ្នកតស៊ូ។ជេថាមិនក្រែងមាត់ព្រោះចង់អោយប្អូនល្អទោះក្នុងចិត្តគិតថាបើប្អូនស្អប់បងក៏ស្អប់ចុះ ខ្ញុំដឹងច្បាស់ពីចិត្តបងស្រី។

តារាចម្រៀងអ្នកនាង គង់ សូនីតា បានបន្តទៀតថាក្នុងជាតិនេះប្អូនពិតជាសំណាងដែលមានបងស្រីដែរចាំដាស់តឿនប្អូន បងថាបងក៏ធ្លាប់លំបាក់និយាយទៅមិនតិចឆ្នាំទេដែរយើងស្គាល់គ្នាអរគុណពេលវេលានិង ព្រហ្មលិខិត ដែលឲ្យ យើងស្គាល់គ្នា ។ សូមបញ្ជាក់ដែរថាអ្នកនាង គង់ សូនីតា ក្រោយពេលប្រឡូកវិស័យសិល្បៈមានរយៈប៉ុន្មានមកនេះបានសាងកេរ្តិ៍ឈ្មោះល្បីគួរសមខណៈអ្នកនាង អេមមី ពេលនេះបានចេញទៅរស់នៅប្រទេសអូស្រ្តាលីជាមួយស្វាមីផងដែរ៕