ភ្ញាក់ផ្អើល ! ឱក សុគន្ធកញ្ញា ត្រូវឪពុកទម្លាយថាកូនអត់ស្គាល់ឪពុក

ភ្នំពេញ៖កំពុងមាន​ការបន្ត​ស៊ែរ​ចែករំលែក​ព្រោងព្រាត​និង​ភ្ញាក់ផ្អើល​ខ្លាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់ពី​កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​អ្នកនាង ឱក សុគន្ធ​កញ្ញា នៅសុខៗស្រាប់តែ​ត្រូវបាន​បុរស​ចំណាក់​ម្នាក់​ចេញមុខ​ទម្លាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​ថា​នាង​ជា​កូន​ដែល​មិន​ស្គាល់​ឪពុក​ទៅវិញ។

យោងតាម​ម្ចាស់​Account Facebookមានឈ្មោះ Aok bony ដែល​អះអាងថា​ត្រូវជា​ឪពុក​បង្កើត​របស់​តារាចម្រៀង ឱក សុគន្ធ​កញ្ញា នោះបាន​សរសេរ​សារ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នៅលើ​បណ្តាញ​សង្គម​ដោយ​ខ្លី​ថា​ទោះជា​កូន​មិន​ស្គាល​ឪ ក៏​ឪ​នៅតែ​ចាំ​ឈ្មោះ​កូន​ដែរ​ព្រោះ​ឪ​អ្នក​ដាក់​ឲ្យ។ខ្លឹមសារ​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មហាជន​ជាច្រើន​មានការ​ចាប់អារម្មណ៍​ហើយ​ចោទ​ជា​សំនួ​ថា​តើ​រឿងនេះ​ជាការ​ពិត​ឬមួយ​យ៉ាងណា?។

គេហទំព័រ​The Plus Newsនៅ​រសៀល​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ​មិនអាច​ទាក់ទង​ដើម្បី​សូម​ការបំភ្លឺ​ពី​សំណាក់​កំពូល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​នៅឡើយ​ទេ​ជុំវិញ​ព័ត៌មាន​ដ៏​រសើប​ខាងលើនេះ។សង្ឃឹមថា​អ្នកនាង ឱក សុគន្ធ​កញ្ញា នឹង​ក្លាហាន​ចេញមុខ​បកស្រាយ​ការពិត​មហាជន​និង​អ្នកគាំទ្រ​បានដឹង​ច្បាស់​នៅពេល​ក្រោយ៕