
ភ្នំពេញ៖តារាប្រុសលោក ករុណា ពេជ្រ ថ្មីៗនេះបានបង្ហើបប្រាប់ពីជីវិតតស៊ូរបស់ដែលធ្លាប់ជួបការលំបាកកាលពី១៥ឆ្នាំមុនខណៈដែលកាលនោះលោកបានសុំឪពុកជាទីស្រលាញ់ចចុះចេញពីផ្ទះទាំងដែលគ្មានលុយតែមួយរៀលក្នុងខ្លួក៏អត់ផង។លោកបាននិយាយថាសម្រាប់ខ្ញុំពីយុវជនម្នាក់ដែលបានសូមឪពុកដើរចេញពីផ្ទះ ដើម្បីស្វែងរកការងារនិងជាម្ចាស់ការលើវាសនាខ្លួនឯង ដោយគ្មានប្រាក់មួយរៀល កាលពី១៥ឆ្នាំមុន។
ផ្អែកតាមសំណេររបស់លោក ករុណា ពេជ្រ បាននិយាយបន្តថាអរគុណគ្រប់យ៉ាងទាំងអស់សម្រាប់មនុស្សល្អៗជាច្រើនដែលបានផ្តល់ជាពេលវេលា ថវិការ ការណែនាំសាកល្បងទឹកចិត្តបង្វឹកការងារផ្សេងៗបន្ទាប់ពីក្រុមគ្រួសាររបស់ខ្ញុំហើយអ្វីៗដែលសំខាន់បំផុតនាពេលនោះ គឺការសម្រេចចិត្តរបស់លោកឪពុកក្នុងការគាំទ្រកូនតែម្នាក់ឯងគត់ ហ៊ានជំទាស់ និង រងការរិះគន់ពីមនុស្សជុំវិញខ្លួនរបស់ឪពុកយ៉ាងច្រើន។
តារាចម្រៀងលោក ករុណា ពេជ្រ បញ្ជាក់ថានេះហើយគឺជាកំលាំងចិត្តឪពុករបស់ខ្ញុំដែលបានផ្តល់អោយខ្ញុំគឺថាលោក(ឪពុក)គាត់ទុកចិត្តកូននូវអ្វីដែលជាការសម្រេចចិត្តរបស់កូនដូច្នេះកូនទៅចោះ … !!សូមអោយកូនជោគជ័យ។ដូច្នេះសូមបងប្អូនទាំងអស់កុំអាលអស់សង្ឃឹមនូវអ្វីដែលមិនទាន់ជោគជយ័នាថ្ងៃនេះគឺថាមានពេលវេលានិងឱកាសរួមជាមួយមានមនុស្សល្អៗជាច្រើនទៀត។
លោក ករុណា ពេជ្រ សង្ងក់ធ្ងន់ដែរថាក្នុងនោះក៏មានមនុស្សល្អដែលកំពុងសម្លឹងចាំមើលមកយើង និងត្រៀមព្យាយាមនៅក្បែរយើងជួយយើងប្រសិនបើគេសម្លឹងដំបូងមកយើងដឹងថា យើងមានដើមទុនមួយរួចជាស្រេចដែលមិនមែនជាលុយនោះគឺចិត្តស្មោះត្រង់។សំណេររៀបរាប់ពីជីវិតនឹងភាពតស៊ូរបស់លោក ករុណា ពេជ្រ ខាងលើនេះបានធ្វើអ្នកគាំទ្រនាំគ្នាសរសើរពីភាពរឹងមាំរហូតទទួលបានជ័យដល់បច្ចុប្បន្ន៕