
ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងម្ចាស់បទ គេនោះជាស្រីកាប់ដាវ កញ្ញា តន់ ច័ន្ទសីហា បានបង្ហាញអារម្មណ៍ភិតភ័យតក់ស្លុតខ្លាំងខណៈពេលដែលអំឡុងកំពុងថត MV បទថ្មីសុខៗស្រាប់តែផ្ទៃមេឃប្រែទៅជាខ្មៅអួរអាប់រកកលចង់ភ្លៀងនឹងមានស្នូររន្ទះខ្យល់បណ្ដាលឲ្យក្រុមការងារ និងនាងស្លន់ស្លោរត់ចោលអីវ៉ាន់ស្ទើរគ្រប់គ្នា។
កញ្ញា តន់ ច័ន្ទសីម៉ា បានបង្ហោះភ្ជាប់នឹងវីដេអូនៃសកម្មភាពស្តែងៗមកថាមើលឲ្យដល់ចប់បងប្អូនសកម្មភាពកំពុងថត លើកទី១ ក្នុងជីវិតដែលជួបរឿងបែបនេះ ភ័យរត់លែងចង់ទៅមុខ តែយ៉ាងណាក៏ខំប្រឹងប្រែងដើម្បីបងប្អូន អរគុណដែលតែងតែគាំទ្រ។ បើសង្កេតឃើញពីសកម្មភាពនៅក្នុងឃ្លីបវីដេអូដែលត្រូវបានកញ្ញា តន់ ច័ន្ទសីម៉ា បង្ហោះគឺនាង និងក្រុមការងារបាននាំគ្នាទៅថតនៅលើវាលខ្សាច់មួយកន្លែងដែលមានសភាពស្ងាត់ឆ្ងាយពីទីប្រជុំជន។
នៅក្នុងវីដេអូមានរយៈពេល១នាទីដដែលនោះ គឺអ្នកនាងតន់ ច័ន្ទសីម៉ា បានប្រឹងសម្តែងជាមួយកាយវិការកំពុងស៊ីអារម្មណ៍នឹងបទចម្រៀង MV ថ្មីរបស់ខ្លួន ប៉ុន្តែមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែមានស្គរលាន់រន្ធះក្រហមឆ្អិនឆ្អៅបាញ់សាចពេញផ្ទៃមេឃទើបធ្វើឲ្យនាង និងក្រុមការងាររត់ជាន់ជើងគ្នា។ សូមប្រិយមិត្តទស្សនាឃ្លីវីដេអូពីសកម្មភាពថតរបស់កញ្ញា តន់ ច័ន្ទសីម៉ា ក្រោយស្នូរខ្យល់រន្ទះដូចខាងក្រោមនេះ៖៕