
បរទេស៖ បន្ទាប់នារី 2 បានចោទប្រកាន់ថា តារាចម្រៀងដ៏ល្បី Justin Bieber បានចាប់រំលាភរូបនាងកាលពី ចន្លោះឆ្នាំ 2014-2015 ពេលនេះតារាចម្រៀងអាមេរិករូបនេះ បានដាក់ពាក្យបណ្តឹងប្តឹងនាង Danielle និង Kadi ពីបទបរិហារកេរ្តិ៍និងការបង្ខូចកេរ្តិ៍ឈ្មោះដោយទារជំងឺចិត្តចំនួន 20 លានដុល្លារអាមេរិក។
យោងតាមការចុះផ្សាយរបស់ TMZ កាលពីថ្ងៃទី 25 ម្សិលមិញនេះ Justin Bieber បានផ្តល់ភស្តុតាងបង្ហាញពីភាពស្អាតស្អំរបស់លោក។ នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថាការចោតប្រកាន់មិនច្បាស់លាស់របស់នាង Danielle and Kadi គឺមានគោលបំណងចង់ឲ្យលោកបាក់មុខ ចង់បានការចាប់អារម្មណ៍ និងលុយតែប៉ុណ្ណោះ។
ចំពោះរឿងនេះ នាង Danielle បានចោទប្រកាន់ថា Justin បានចាប់រំលោភ នៅឯសណ្ឋាគារ Four Seasons កាលពីថ្ងៃទី 09 ខែមីនា ឆ្នាំ 2014 បន្ទាប់ពីការប្រគំតន្ត្រី។ ប៉ុន្តែ Justin បានបដិសេធនិងបាននិយាយថានៅម៉ោងនោះលោកនៅកន្លែងផ្សេង ហើយពេលនោះគឺលោកនៅជាមួយនឹងអតីតសង្សារលោកគឺ Selena Gomez ។
ចំណែក Kadi ដែលបានចោទប្រកាន់ Justin បំពារបំពានផ្លូវភេទកាលពីថ្ងៃទី 05 ខែឧសភា ឆ្នាំ 2015 នៅសណ្ឋាគារ LangHam ក្រុងញូយ៉ក។ លោកបានដោយបានអះអាងថា Kadi មិនដែលបានជួបនឹងគាត់ឡើយ ហើយលោកក៏បានសាក្សី និងភ័ស្តុតាងគ្រប់គ្រាន់សម្រាប់ការប្តឹងបកទៅនារីទាំង 2 រូបដែលចោទប្រកាន់លោក។ ចំពោះទឹក 20 លានដុល្លារនោះ គឺមានន័យថាម្នាក់ត្រូវសងជំងឺចិត្តម្នាក់ 10 លានដុល្លារអាមេរិក ហើយពេលនេះខាងច្បាប់កំពុងតែពិនិត្យមើលបណ្តឹងរបស់តារាចម្រៀងរូបនេះដើម្បីចាត់ការបន្ត៕