
ភ្នំពេញ៖អំឡុងរយៈពេលប៉ុន្មានថ្ងៃនេះមានករណីផ្ទុះនូវរឿរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងចំពោះអ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជុំវិញបញ្ហារវាងតារាចម្រៀងហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឱក បូនី ដែលត្រូវជាឪពុកបង្កើតរបស់នាងខណៈមានការលើកឡើងថា ឱក សុគន្ធកញ្ញា ជាកូនអត់ស្គាល់ឪពុក។
ចំពោះរឿងរ៉ាវនេះបានក្លាយជាព័ត៌មានក្តៅសម្រាប់មហាជននិងអ្នកគាំទ្រដើម្បីតាមដាន់ចង់ដឹងច្បាស់ពីការពិតនៃដើមចមដំបូងដែលនាំឲ្យឪពុកកូនអ្នកទាំងពីរលោក ឱក បូទី និងអ្នកនាង ឱក សុគន្ធកញ្ញា រស់នៅផ្សេងគ្នារហូតមកទល់ពេលបច្ចុប្បន្ន។ប៉ុន្តែក៏មានដំណឹងមួយចំនួននិយាយថាលោក ឱក បូទី និង ឱក សុគន្ធកញ្ញា បានរស់នៅបែកគ្នាមានរយៈពេលយូឆ្នាំមកហើយបន្ទាប់ពីលោក ឱក បូទី និងអតីតភរិយា(ម្តាយ ឱក សុគន្ធកញ្ញា)បានលែងលះគ្នា។
យ៉ាងណាមិញរហូតមកទល់ពេលនេះព័ត៌មានរវាងលោក ឱក បូទី និងកូនស្រីអ្នកនាង ឱក សុគន្ធកញ្ញា នូវមិនទាន់មានភាពសាបរលាភទៅវិញនៅឡើយទេខណៈដែលនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះលោក ឱក បូទី ស្រាប់តែបានបញ្ចេញសារខ្លីថែម១ទៀតដោយលើកឡើងថាលោកមិនចង់ឲ្យកូនស្រីសាងបាបកាន់តែជ្រៅទៀតទេ។
ផ្អែកតាមខ្លឹមសាររបស់លោក ឱក បូទី បានសរសេរដោយខ្លីថា ទឹកចិត្តឪពុកមិនចង់បង្ខូចកិត្តិយសកូនទេនិងមិនចង់បានអ្វីពីកូនទេតែមិនចង់អោយកូនសាងបាបកាន់តែជ្រៅ។គេនៅចាំថាកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះលោក ឱក បូទី ក៏បានថ្លែងសារសំដៅលើអ្នកនាង ឱក សុគន្ធកញ្ញា ដែរថាទោះជាកូនមិនស្គាល់ឪ ឪនៅតែចាំឈ្មោះកូនដែរព្រោះឪអ្នកដាក់ឲ្យ។
ជុំវិញព័ត៌មានដ៏រសើបនេះដែរគិតរហូតមកទល់ពេលនេះពុំទាន់ឃើញមានប្រតិកម្មណាមួយពីសំណាក់អ្នកនាង ឱក សុគន្ធកញ្ញា នៅឡើយទេចំពោះការលើកឡងរបស់លោក ឱក បូទី ដែលត្រូវជាឪពុក។គេហទំព័រThe Plus news នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះក៏មិនអាចទាក់ទងសុំការបកស្រាយពីអ្នកនាង ឱក សុគន្ធកញ្ញា បាននៅឡើយដែរ៕