ដេននី ក្វាន់ ស្រក់ទឹកភ្នែក ៖« ខ្ញុំសុខចិត្តធ្វើព្រះនាងរបស់ប្តីអ្នកក្រ ប្រសើរជាងធ្វើទាសករប្តីអ្នកមាន»

ដេននី ក្វាន់ ធ្វើឱ្យមហាជនអ្នកគាំទ្ររំជួលចិត្តទៀតហើយ ដែលមុននេះ នាងបានបង្ហោះវីដេអូថ្ងៃកំណើត ជាមួយស្នេហ៍យ៉ាងរ៉ូមែនទិកនៅលើឆ្នេរសមុទ្រ។

តារាស្រីមួយដួងនេះ បានបង្ហោះសារចាក់ដោតបេះដូងអ្នកអានថា « មានមនុស្សជាច្រើនសួរខ្ញុំថាហេតុអីខ្ញុំរើសយកម្នាក់ហ្នឹងដែលជាមនុស្សប្រុសសាមញ្ញបំផុតមិនស្អាតមិនសង្ហារ ហេីយមិនមែនជាអ្នកមានទៀត តែសំរាប់ខ្ញុំ ខ្ញុំក៏មិនដឹងឡើយថារើសខុស ឬក៏រើសទៅត្រូវ តែបើអោយរើសថ្មីម្តងទៀតខ្ញុំនៅតែរើសយកម្នាក់ហ្នឹងដដែល.. ព្រោះស្នេហារបស់ខ្ញុំទាំងពីរមិនមែនស្ថិតលើមាត់អ្នកដទៃ ខ្ញុំសុខចិត្តធ្វើព្រះនាងរបស់ប្តីអ្នកក្រ ប្រសើរជាងធ្វើទាសករប្តីអ្នកមាន. ! អរគុណសំរាប់ការស្រលាញ់ដែលបងមានចំពោះអូន»។

សូមទស្សនាភាពផ្អែមល្ហែមខាងក្រោមនេះ ៖