
លោកប៊ុត សីហា នៅពេលដែលបានចេញពីផលិតកម្មហង្សមាសមក លោកហាក់បីដូចជាគ្មានអ្វីទាំងអស់ រហូតមកដល់ពេលនេះលោកបានព្យាយាម ខិតខំផលិតបទថ្មីដោយខ្លួនឯង ហើយក៍ចាប់ផ្តើមមានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ដោយសារសំលេងរបស់គាត់នៅតែពិរោះ ហើយគាត់បានខិតខំប្រឹងប្រែងថែមទៀត ដែលធ្វើអោយគាត់ចាប់ផ្តើមងើបមកឡើងវិញ។
ហើយបទចម្រៀងថ្មីៗដែលលោកបានខិតខំបង្កើតឡើងដោយខ្លួនឯងនោះ គឺមានអ្នកទៅមើលរហូតដល់ទៅរាប់លាន ហើយលោកក៍មានឧកាសឡើងច្រៀងនៅលើទូរទស្សន៍ដូចតារាដ៍ទៃផងដែរ ដោយលោកគឺនៅតែមានអ្នកគាំទ្រច្រើនដដែល ហើយអ្នកគាំទ្រគឺនៅតែចង់ឃើញលោកសាងកេរ្តី៍ឈ្មោះអោយល្បីល្បាញដូចកាលពីមុន។
ស្រាប់តែមុននេះបន្តិចលោកប៊ុត សីហា បានប្រកាស បញ្ចប់វិថីសិល្បះនេះជារៀងរហូត ដោយលោកបានបង្ហោះក្នុងផេករបស់លោកថា «ចេញថ្មីហើយបាទសូមជួយគ្រាំទ្រផងណាពុកម៉ែបងប្អូន អរគុណបាទនៅសល់តែ៨បទទៀតទេខ្ញុំអស់បទច្រៀងនិងចេញហើយចឹងរាល់ការជេខ្ញុំឬដៀលខ្ញុំជិតលែងមានហើយ។ខ្ញុំសម្រេចចិត្តនិងបញ្ចប់លើវិថីមួយនេះជារៀងរហូត អរគុណណាស់សំរាប់ការគ្រាំទ្រនិងការប្រមាទមើលងាយកន្លងមក។សង្ឃឹមថានិងនៅតែគ្រាំទ្រក្រុមមរតកមេឌៀរបស់ខ្ញុំនេះបន្តទៀត។បាយៗបណ្តើរៗហើយបាទ»។
ហើយលោកក៏បានបន្ថែមទៀតថា «ប្អូនសប្បាយចិត្តណាស់ចំពោះក្រុមការងារដែលជួយកន្លងមកទោះមានគេជេឬដៀលក្នុងក្រុមតែបងៗមិនដែលចុះចាញ់សោះ។ជាពិសេសបង សុខលីម រក្សា ដែលជាអ្នកគ្រប់គ្រងនិងតែងលើកទឹកចិត្តខ្ញុំរហូតទោះប្អូនខុសក៏មិនដែលស្តីបន្ទោសទេ។ប្អូននៅតែរក្សាតំលៃនិងក្តីស្រលាញ់របស់ក្រុមមរតកមេឌៀនេះ។ខ្ញុំនៅតែជួយស៊ែ និងសូមបងប្អូនជួយគ្រាំទ្របន្តផងណាបងប្អូនបើអត់មានខ្ញុំនៅក្នុងក្រុមនេះ»៕