មិនភ្លេចគុណ ! ករុណា ពេជ្រ បង្ហាញមុខបុគ្គលដែលធ្លាប់មានគុណនាំចេញទៅប្រទេសអូស្រា្តលី

ភ្នំពេញ៖ពិតជា​គំរូ​ដល់​មហាជន​និង​តារា​ប្រុស-ស្រី​ឯទៀត​ដែល​គួ​តែ​នាំគ្នា​យកតម្រាប​តាម​ហើយ​សរសើរ​តារាចម្រៀង​ប្រុស​លោក ករុណា ពេជ្រ ទោះបីជា​ពេលវេលា​បាន​រំលង​ផុត​មាន​រយៈពេល​ច្រើន​ឆ្នាំ​ហើយក៏​ពិតមែនតែ​តារា​ប្រុស​រូបនេះ​នៅតែ​ចង់ចាំ​មិន​ភ្លេច​ចំពោះ​មនុស្ស​ដែល​ធ្លាប់​មានគុណ​លើ​វិថី​សិល្បៈ។ដូច​ពាក្យចាស់​ពោលថា​ផឹកទឹក​ត្រូវ​រក្សា​ប្រភព។

ជាក់ស្តែង​ពេលនេះ​អ្នកចម្រៀង​និង​ជា​អ្នកគ្រប់គ្រង​របស់​ផលិតកម្ម​ថោ​ន​លោក ករុណា ពេជ្រ បាន​ថ្លែង​សារ​ភ្ជាប់​ជាមួយ​រូបភាព​អនុស្សាវរីយ៍​ថា​មើល​រាង​គេ​ផង៩ឆ្នាំ​កន្លងផុតទៅ កាល​ចេញទៅ​សម្តែង​ក្រៅប្រទេស​មុនដំបូង​គេ​ក្នុង​វិ​ស​យ័​សិល្បៈ​គឺ​ប្រទេស​អូស្ត្រាលី។នេះហើយ​ធាតុពិត​ដែល​មិនអាច​បំភ្លេចបាន​គឺ​តាមរយៈ​ផលិតកម្ម​ថោ​ន,បទ​ចម្រៀង ​I’m sorry និង​តាមរយៈ​ការណែនាំ​របស់​អ្នកនាង មាស សុខ​សោភា ទៅ​ Sponcer ទើប​ខ្ញុំ​បាន​ស្គាល់​ទីនោះ។

លោក ករុណា ពេជ្រ និយាយ​បន្តទៀតថា​ចុងបញ្ចប់​សរុបមក​គឺ​គ្មាន​ការជោគជ័យ​ណា​ដែល​កើតឡើង​ដោយឯងៗ ឬ ដោយ​យើង​តែម្នាក់ឯង​នោះទេ ប្រសិនបើ​គ្មាន​ការជួយជ្រោមជ្រែង​ពី​មនុស្ស​ជុំវិញខ្លួន​និង​អ្នកដទៃ។លោ​កថា​អរគុណ​សារព័ត៌មាន​នេះ​ខ្ញុំ​គ្រាន់តែ​រម្លឹក​អ្វី​ដែលជា​អតីតកាល​របស់ខ្ញុំ​ហើយ​ការដឹងគុណ​ខ្លះ ទៅកាន់​គ្រប់​មនុស្សល្អៗជុំវិញ​ខ្លូន​ខ្ញុំ​តែប៉ុណ្ណោះ​ព្រោះ​មិនមាន​អ្វី​ជូន​គាត់​បានត្រឹមតែ​បង្ហាញ​ពី​អារម្មណ៍​ពិត​មួយ ដែល​បាន​នឹកឃើញ​តែប៉ុណ្ណោះ។

ខ្លឹមសា​របស់​តារាចម្រៀង​លោក ករុណា ពេជ្រ ខាងលើនេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្តែង​ការគាំទ្រ​នោ​ង​សរសើរ​ចំពោះ​ភាព​ដឹងគុណ​ធ្លាប់​ទទួលបាន​ការណែនាំ​និង​បង្ហាញផ្លូវ​ពី​សំណាក់​មិត្ត​រួម​អាជីព​សិល្បៈ​កាលពី​គ្រាកន្លងមក​ផងដែរ។ដូច្នេះ​បើ​អ្នកសិល្បៈ​ឯទៀត​បានធ្វើ​គំរូ​ដូច​លោក ករុណា ពេជ្រ បែបនេះ​ពិតជា​ប្រសើរ​ខ្លាំង៕