ខាត់ សុឃីម សំពះបន់ស្របន់ដល់គុណឪពុកឲ្យជួយថែរក្សាម្តាយកំពុងធ្លាក់ខ្លួនឈឺ

ភ្នំពេញ៖ បងប្អូនត្រកូលខាត់ ពិសេសអ្នកនាង ខាត់ សុឃីម ដែលជារៀមច្បងគ្រួសារពេលនេះដូចជាមានរឿងចៃដន្យនិងផ្ទួនគ្នាពេកហើយខណៈឪពុកស្លាប់មិនទាន់បានប៉ុន្មានផងឥឡូវអ្នកម្តាយក៏ត្រូវធ្លាក់ខ្លួនឈឺកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យកាលម៉ែតទៀត។

តាមរយៈដំណឹងនេះដែរភ្លាមៗនោះបានធ្វើឲ្យទស្សនិកជនជាច្រើនសម្តែងការអាណិតដល់គ្រួសាររបស់អ្នកនាង ខាត់ សុឃីម ដែលមកត្រូវជួបរឿងពិបាកចិត្តផ្ទួនៗគ្នាបែបនេះ។ម្យ៉ាងទៀតក៏មានទស្សនិកជនមួយចំនួនធំបានផ្ញើសារសួរនាំពីសុខទុក្ខនិងជូនពរឲ្យម្តាយរបស់នាង ឆាប់ជាសះស្បើយពីជំងឺនេះផងដែរ។

ជាមួយគ្នានេះដែរអ្វីដែលធ្វើឲ្យមហាជននិងអ្នកគាំទ្រចាប់អារម្មណ៍ទៀតនោះគឺអំឡុងពេលអ្នកម្តាយជាទីស្រលាញ់កំពុងតែធ្លាក់ខ្លួនឈឺនៅមន្ទពេទ្យតារាពហុជំនាញអ្នកនាងខាត់ សុឃីម បានលើកដៃបន់ស្រន់ដល់គុណឪពុកឲ្យជួយតាមថែរក្សាម្តាយនាងផងដែរ។អ្នកនាង ខាត់ សុឃីម បានថ្លែងសារទៅកាន់អ្នកគាំទ្រដែលបារម្ភដូច្នេះថាម៉ែខ្ញុំមិនអីទេ គាត់បានធូរហើយ សូមពុកថែអោយម៉ែឆាប់ជាផងណាពុក។

អ្នកនាង ខាត់ សុឃីម បាននិយាយបន្តទៀតថាពួកយើងមិនអីទេប្អូនៗ ម៉ែយើងគាត់មិនអីទេគាត់មានកូន៩នាក់កូនប្រសារ៩ចៅ១៤នាក់គាត់ពិតជាមានសេចក្តីសុខណាស់ ព្រោះកូនៗ បានមើលថែគាត់យ៉ាងខ្លាំង ម៉ែមានកម្លាំងចិត្ត បានធូខ្លះហើយរគុណបងប្អូនទាំងអស់ដែលបាន ជូនពរម្តាយខ្ញុំ។បន្ថែមពីនេះអ្នកនាង ខាត់ សុឃីម បានលើកឡើងថាគ្រាន់តែធូភ្លាមរវល់ភ្លែតនេះដោយសារតែពាក្យជូនពរពីបងប្អូនម្តាយខ្ញុំបានធូហើយ៕