លោក មូន ម៉ារ៉ា ទម្លាយរឿងពិតក្នុងវិស័យសិល្បៈរវាងតួសម្តែង ម្ចាស់ផលិតកម្ម និងថៅកែទូរទស្សន៍

ភ្នំពេញ៖ តារាចម្រៀងលោក មូន ម៉ារ៉ា ស្របពេលដែលអាជីពសិល្បៈរបស់លោកបច្ចុប្បន្នហាក់មានពន្លឺខ្លះៗឡើងវិញតាមរយៈការធ្វើបទចម្រៀងដោយខ្លួនឯងដើម្បីបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមយូធូប និងផេកហ្វេសប៊ុកនោះក៏ស្រាប់តែថ្មីៗនេះបានទម្លាយពីរឿងរ៉ាវពិតមួយចំនួនក្នុងវិស័យសិល្បៈរបស់ខ្មែរ។

យោងតាមខ្លឹមសារដែលត្រូវបានលោក មូន ម៉ារ៉ា បានសរសេរបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបានលើកឡើងថា <តាំងពីម្ភៃឆ្នាំមុនរហូតដល់ថ្ងៃនេះខ្ញុំនៅតែឮពាក្យថា ជួយសិល្បៈផង ជួយផលិតកម្មសិនទៅ ជួយទូរទស្សន៍សិនទៅ ! មកដល់ថ្ងៃនេះថៅកែផលិតកម្មនិងថៅ កែទូរទស្សន៍ខ្លះមានកប់ពពកប្តូរឡានគ្រប់សេរីរាល់ឆ្នាំ តែអ្នកសិល្បៈដែលតែងតែជួយនោះហា ក់គ្មានសល់អ្វីប៉ុន្មានទេ ខ្លះក៏ដុនដាបខ្លាំងទៀតផង។>


តារាចម្រៀងល្បីឈ្មោះអំឡុងប្រមាណ១០ឆ្នាំមុនលោក មូន ម៉ារ៉ា បាននិយាយទៀតថាមកដល់ពេលនេះការចូលរួមថតនិងសម្តែងផ្សេងៗនៅតែតម្លៃទាបដដែលដូចពីមុន និងកាត់ទឹកតែខ្លះមិនប្រួលប្រែ។ ដូចនេះហើយ ទើបជាមូលហេតុដែលខ្ញុំចង់សម្រាកពីសិល្បៈទោះបីនៅស្រឡាញ់ក្តីតែខ្ញុំនៅតែរកពេលកំដរអារម្មណ៍បងប្អូនជានិច្ច។


ជាមួយគ្នានេះដែរលោក មូន ម៉ារ៉ា បានលើកឡើងដែរថា មើលទៅមានតែរកកម្រៃពីការបាញ់ទឹកជ្រូកឲ្យគេ និងបាចចំណីមាន់ទាខ្លះទេទើបស្រួលចិត្តខ្លះតែបើចង់អញ្ជើញដោយការឲ្យតម្លៃនិងការងារសប្បុរសធ៌មអាចចចារបាន! តោះចាំស្តាប់បទថ្មីខ្ញុំលេងៗ ។ទន្ទឹមគ្នានឹងខ្លឹមសាររបស់លោក មូន ម៉ារ៉ា ខាងលើនេះបានធ្វើឲ្យទស្សនិកជនក៏ដូចជាអ្នកសិល្បៈរួមអាជីពសម្តែងការគាំទ្រលើគំណិតដ៏ត្រឹមត្រូវមួយនេះ៕